Chelsea កាន់តែកៀកបាន Aubameyang ហើយក្រោយការចរចាកំពុងកើតឡើង

ក្រុមតោខៀវ Chelsea កាន់តែកៀកមែនទែនហើយក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្រុម FC Barcelona ក្រោយពីការចរចាកំពុងបន្ដនិងផ្ដល់សញ្ញាវិជ្ជមានច្រើន។

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ធ្វើបានល្អគ្រាន់បើដែរក្នុងការចូលរួមជាមួយក្រុម Barcelona កន្លងទៅនេះ ដោយបង្ហាញខ្លួនបាន១៣ដង រកបាន១១គ្រាប់គិតចាប់តាំងពីចូលរួមនៅខែមករាដើមឆ្នាំ២០២២នេះ។ តែក្រោយពីលោក Xavi ចុះកុងត្រាយក Robert Lewandowski មកបន្ថែមទៀត ធ្វើឱ្យឱកាសលេងរបស់គេបាត់ច្រើន ដោយសឹងតែមិនអាចបង្ហាញខ្លួនបានផង។ ដូច្នេះហើយ ទើបក្រុម Chelsea ចាប់អារម្មណ៍ហៅគេមករួមក្រុម។

ក្រុមរបស់លោក Thomas Tuchel បានដេញថ្លៃឬដាក់សំណើរដំបូងទៅកាន់ក្រុមអ្នកមានបុណ្យនៅដើមសប្ដាហ៍នេះហើយ។ ក្រុម Chelsea ចង់បានខ្សែប្រយុទ្ធកណ្ដាលនេះទៅ ក៏ព្រោះតែពួកគេមិនទាន់រកបានអ្នកមកជំនួស Romelu Lukaku នៅឡើយទេ ចាប់តាំងពីកីឡាករបែលហ្សិកផ្លាស់ទៅលេងនៅក្រុម Inter Milan ទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT