Man Utd ផ្ដើមចាប់អារម្មណ៍ Icardi របស់ក្រុម PSG

ក្រុមបិសាចក្រហម Manchester United ចាប់ផ្ដើមចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Mauro Icardi របស់ក្រុម PSG ហើយ ក្រោយពីក្លឹបនេះបានប្រកាសកីឡាករអាហ្សង់ទីនអាចចាកចេញបាន។

Icardi មិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោក Galtier នារដូវកាលនេះទេ ដូច្នេះហើយទើបក្លឹប PSG បានប្រាប់រូបគេឱ្យរកក្លឹបថ្មីលេងទៅ។ ក្រោយពីមានការបញ្ជាក់បែបនេះហើយ ទើបពេលនេះក្រុមបិសាចក្រហម Man Utd ដែលកំពុងមានបញ្ហាកីឡាករនៅតំបន់ប្រយុទ្ធផងនោះ បានបង្ហាញការចាប់អារម្មណ៍មកលើគេដែរហើយ។

យ៉ាងណាមិញ ក្រុម PSG នៅមិនទាន់ទទួលបានសំណើរណាពីក្រុម Man Utd នោះទេ។ ដោយក្លឹបនៅអង់គ្លេសនេះទំនងជាចង់ទាក់ទងទៅកីឡាករផ្ទាល់ជាងទៅក្លឹប PSG ព្រោះមុននិងក្រោយក្រុមអ្នកមានបារាំងគង់ផ្ដាច់កុងត្រារបស់កីឡាករអាហ្សង់ទីននេះចោលដដែល។ ពួកគេចាំយកនៅពេល Free Transfer ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT