ក្លឹប Manchester City បានបង្កើតកំណត់ត្រាមួយហើយក្នុងរដូវកាលនេះ ដោយកា្លយជាក្រុមឈ្នះច្រើនជាងគេ ស៊ុតចូលច្រើនជាងគេ និងមានពិន្ទុខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រ Premier League ។
ក្រោយយកឈ្នះលើក្រុម Brighton ៣-១ កាលពីយប់មិញនេះ បានធ្វើឱ្យ Man City កាន់កំណត់ត្រាដូចរៀបរាប់ខាងលើបាត់ទៅហើយ បើទោះជាសល់១ប្រកួតក្នុងដៃទៀតក៏ដោយ។ ប្រសិនបើ ក្រុមរបស់លោក Pep អាចយកឈ្នះលើក្រុម Southampton បានទៀត នោះពួកគេនឹងក្លាយជាក្រុមដែលរកបាន១០០ពិន្ទុក្នុង១រដូវកាលហើយ។
ក្នុងរដូវកាលនេះ Man City រកគ្រាប់បាល់បានសរុប១០៥គ្រាប់ និងឈ្នះការប្រកួតបាន៣១ប្រកួតហើយ ក្នុងចំណោម៣៧ប្រកួតកន្លងមក។ ក្នុងចំណោមក្លឹបទាំងអស់ នេះជាកំណត់ត្រាថ្មីមួយហើយសម្រាប់ចារទុកក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស៕