គ្រូ PSG ថាពេលវេលា Icardi នៅក្លឹបគឺអស់ហើយ

លោក Christophe Galtier គ្រូបង្វឹកក្រុម PSG បានប្រាប់ទៅខ្សែប្រយុទ្ធ Mauro Icardi ថាពេលវេលារបស់គេនៅក្លឹបនេះអស់ហើយ អាចស្វែងរកក្លឹបថ្មីដើម្បីលេងបាននារដូវកាលនេះ។

ក្រុម PSG បានប្រកាសតែងតាំងលោក Galtier ធ្វើជាអ្នកចាត់ការក្រុមថ្មីនារដូវកាលថ្មីនេះ។ ក្រោមការដឹកនាំរបស់លោកឃើញថាក្រុម PSG មានកម្លាំងលេងខ្លាំងជាងមុន ហើយតំបន់ប្រយុទ្ធវិញដែលមាន Neymar , Mbappe និង Lionel Messi នោះក៏លេងសហការគ្នាបានល្អផងដែរ។ ទន្ទឹមគ្នានេះ ដោយសារតំបន់ខាងលើពេញជើងខ្លាំងទៅហើយ ទើបលោក Galtier បានបញ្ជាក់ថា Icardi នឹងមិនស្ថិតក្រោមបញ្ជីត្រូវប្រើប្រាស់នោះទេ។ រូបគេអាចស្វែងរកក្លឹបថ្មីលេងបានហើយ។

អតីតអ្នកចាត់ការក្រុម Nice ខាងលើនិយាយថា៖ “ខ្ញុំបានប្រាប់គាត់ ខ្ញុំត្រូវកាត់កីឡាករខ្លះចេញពីបញ្ជីក្រុម ដោយមិនទុកដល់២៥នាក់នោះទេ។ ក្លឹបកំពុងធ្វើការជាមួយ Mauro ដើម្បីស្វែងរកដំណោះស្រាយល្អបំផុតសម្រាប់គាត់។ គាត់មាននាទីលេងតិចណាស់ ហើយខ្ញុំគិតថាវាល្អសម្រាប់គាត់ក្នុងការស្វែងរកឱកាសលេងច្រើននៅក្លឹបថ្មីទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT