PSG ទាក់ទងចង់បាន Rashford ពី Man Utd ទៅរួមក្រុម

ក្រុមអ្នកមានបារាំង PSG បានទាក់ទងខ្សែប្រយុទ្ធ Marcus Rashford មករួមក្រុម បន្ទាប់ពីពួកគេកំពុងត្រៀមដកកីឡាករ Mauro Icardi ចេញពីក្រុមដើម្បីឱ្យទៅរកក្លឹបថ្មីលេង។

តាមពិតទៅ PSG ចង់បានកីឡាករអង់គ្លេសនេះតាំងពីជំនាន់លោក Mauricio Pochettino នៅដឹកនាំក្រុមនារដូវកាលមុនម្ល៉េះ ប៉ុន្តែពួកគេចរចាមិនបានសម្រេចឡើយ។ រហូតមកដល់ជំនាន់លោកGaltier មកដឹកនាំទៀត ក៏នៅតែចង់បាន Rashford មករួមក្រុមដដែល ប៉ុន្តែលើកនេះទំនងជាមានឱកាសច្រើន ព្រោះខ្សែប្រយុទ្ធរូបនេះអាចចង់ចាកចេញពី Old Trafford ដែរ ក្រោយពីក្លឹងលេងមិនមានលំនឹងសោះ។

 


យ៉ាងណាមិញ អ្វីដែលនឹងពិបាកសម្រាប់ក្រុម PSG មួយតង់ទៀតនោះគឺលោក Erik ten Hag ផ្ទាល់តែម្ដង។ អ្នកចាត់ការថ្មីរូបនេះទំនងជាមិនចង់លក់ខ្សែប្រយុទ្ធរូបនេះឡើយ ព្រោះលោកកំពុងពិបាកទិញកីឡាករចូលស្រាប់ផង។ មួយវិញទៀត Rahford ជាកីឡាករចេញពីថ្នាលរបស់ Man Utd ដូច្នេះក្លឹបក៏មិនចង់បាត់បង់គេដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT