Depay កាន់តែកៀកផ្ទេរទៅលេងនៅ Juventus ហើយ

ខ្សែប្រយុទ្ធ Memphis Depay កាន់តែកៀកមែនទែនហើយក្នុងការផ្ទេរទៅលេងនៅក្រុម Juventus ក្រោយពីរូបគេត្រូវបានក្រុម FC Barcelona ដាក់លក់តាំងពីចប់រដូវកាលមុន។

Barcelona បានព្យាយាមបញ្ចេញកីឡាករជាច្រើននាក់នារដូវកាលដោះដូរកីឡាករនេះ ក៏ព្រោះតែពួកគេត្រូវការបញ្ជូលឈ្មោះកីឡាករថ្មីដែលទើបនាំចូល៥នាក់ទៅក្របខណ្ឌ La Liga ។ ដោយសារតែដូច្នេះហើយ ទើបបានជាកីឡាករដែលស្ថិតក្នុងបញ្ជីឈ្មោះត្រូវលក់ចេញនោះ ត្រូវស្វែងរកក្លឹបលេងឱ្យបាន។ ជាក់ស្ដែងនៅពេលនេះ Depay កំពុងត្រៀមផ្ទេរទៅលេងនៅក្រុម Juventus ហើយ។

កីឡាករហុល្លង់ខាងលើនេះទើបចូលរួមជាមួយក្រុម Barcelona នៅឆ្នាំមុននេះទេ ដោយរកបាន១៣គ្រាប់ផងដែរឱ្យក្រុមអ្នកមានបុណ្យនេះក្នុងការបង្ហាញខ្លួន៣៨ប្រកួត។ វត្ដមានរបស់លោក Xavi មក ទើបធ្វើឱ្យរូបគេមិនស្ថិតក្នុងបញ្ជីឈ្មោះត្រូវប្រើប្រាស់នារដូវកាលថ្មីឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT