តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ 79FC។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
79FC ជាក្រុមមានមូលដ្ឋានស្ថិតក្នងខេត្តកំពង់ឆ្នាំង បង្កើតឡើងរយៈជាង ៣ ឆ្នាំមកហើយ និងមានសមាជិកសរុប ១៥ នាក់ ដោយពួកគេខ្លះក៏ធ្លាប់ជាកីឡាករលេងតំណាងខេត្តផងដែរ។ តំណាងក្រុម បងប្រុស សម្បត្តិ បានលើកឡើងយ៉ាងដូច្នោះថា៖
ខ្ញុំចង់ឲ្យយុវជនរបស់យេីង ចូលរួមលេងកីឡាអោយបានច្រេីន ជាពិសេសអ្នកស្រលាញ់កីឡាបាល់ទាត់ បើទោះបីមិនបានជាលក្ខណៈអាជីព ក៏ខំប្រឹងទៅដើម្បីសុខភាពល្អ ហើយការលេងកីឡានេះសោត ក៏នឹងជាចំណែក ជួយទាញយើងឲ្យជៀសឆ្ងាយពីគ្រឿងញៀន ដោយចំពោះឆន្ទៈទៅមុខ ខ្ញុំចង់ដុសខាត់ក្រុមឲ្យកាន់តែល្អឡើង ដល់បានលេងពានរង្វាន់ប្រចាំខេត្ត ដែលធ្វើឡើងរៀងរាល់ឆ្នាំ។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
តំណាងឲ្យក្រុមទាំងមូល ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន 2MBET និង CTS SPORT ដែលបានផ្តល់ជាសំលៀកបំពាក់ដល់ក្រុមរបស់ខ្ញុំ និងសូមជូនពរដល់ក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច៕