CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុមនាគដេក

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ នាគដេក។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

នាគដេក ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងទើបតែជាង ១ ឆ្នាំ និងមានសមាជិកសរុប ១៨ នាក់។ តំណាងក្រុម លោក នឹម ភារម្យ បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនរបស់យេីង ចូលរួមលេងកីឡាយ៉ាងហោចណាស់មួយប្រភេទ មិនថាតែកីឡាបាល់ទាត់ឬ កីឡាអ្វីក៏ដោយ ដោយការលេងកីឡានេះសោត គឺដើម្បីសុខភាព បង្កើតមិត្តភាព និងជាពិសេស គឺជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ជាអំពើសង្គមស្អប់ខ្ពើម។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

តំណាងឲ្យក្រុមទាំងមូល ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់ជាសំលៀកបំពាក់ដល់ក្រុមរបស់ខ្ញុំ និងសូមជូនពរដល់ក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT