Galtier ប្រាប់ឲ្យកីឡាករ PSG ម្នាក់ត្រៀមរៀបចំបង្វេចចាកចេញ

ពេលវេលារបស់ Mauro Icardi នៅ Paris Saint-Germain ហាក់ដូចជាចប់ហើយ ដោយគ្រូបង្វឹក Christophe Galtier បាននិយាយថា វាល្អបំផុតដែលកីឡាករអាហ្សង់ទីនរូបនេះស្វែងរកក្លឹបថ្មី។

នៅមុនការប្រកួតថ្ងៃសៅរ៍ទល់នឹងក្រុម Montpellier លោក Galtier បានបញ្ជាក់ថា Icardi នឹងមិនមែនជាផ្នែកមួយនៃក្រុមរបស់គាត់នៅរដូវកាលនេះទេ។Galtier បាននិយាយក្នុងសន្និសីទសារព័ត៌មានថា “ខ្ញុំបានប្រាប់គាត់ថា ខ្ញុំចង់កាត់បន្ថយទំហំនៃក្រុម ហើយមិនធ្វើការជាមួយកីឡាករក្រៅទីលានចំនួន ២៥នាក់ទៀតនោះទេ។”

“ក្លឹបកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ Mauro ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុត។”Icardi អាចចូលលេងបានលុះត្រាតែអ្នកណាម្នាក់ក្នុងចំណោម Kylian Mbappe, Neymar និង Lionel Messi អវត្តមាន។ការ​សម្រេច​ចិត្ត​នេះ​កើត​ឡើង​ស្រប​ពេលដែល​មាន​សេចក្តី​រាយការណ៍​ថា Icardi និង​ភរិយា Wanda Nara ជិត​នឹង​លែង​លះ​គ្នា ហើយ​ការ​អះអាងនេះត្រូវបាន​ខ្សែ​ប្រយុទ្ធរូបនេះ​បដិសេធ។

Galtier បានសម្រេចចិត្តដក Icardi ចេញពីក្រុម PSG ក្នុងពេលប្រកួតទល់នឹង Clermont ដែលជាការរុញកីឡាករអាហ្សង់ទីនរូបនេះខិតទៅកាន់តែជិតទ្វារចាកចេញ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT