លោក Florentino Perez និយាយសរសើរក្លឹប Barcelona

Florentino Perez និង Joan Laporta គឺជាគូប្រជែងនៃក្លឹបយក្សទាំងពីរ ប៉ុន្តែពួកគេទាំងពីរយល់ថាពួកគេត្រូវការពិតជាត្រូវការគ្នាដោយមិនអាចខ្វះបាននោះទេ។

Barcelona ត្រូវផ្តោតលើបញ្ហាចុះឈ្មោះកីឡារករនៅ La Liga បន្ទាប់មកបន្តការនាំចូលកីឡាករបន្ថែមដូចជា Marcos Alonso និង Bernardo Silva។ប្រធានក្លឹប Real Madrid បាននិយាយនៅលើ El Chiringuito ថា “ពួកគេនឹងអាចដោះស្រាយបញ្ហាប្រឈមនេះបានយ៉ាងពិតប្រាកដ។ ​ក្នុង​ជីវិត​ដឹកនាំក្លឹប តែងតែជួបនឹងស្ថានភាព​សេដ្ឋកិច្ច​ល្អ​ និងសេដ្ឋកិច្ច​មិនល្អ ជារឿងធម្មតា​។”

“Barcelona គឺជាក្លឹបដ៏ធំបំផុតមួយនៅលើពិភពលោក។”

“​ពួកគេ​អាច​នឹង​ឆ្លងកាត់​ស្ថានភាព​លំបាកនេះ ពួកគេ​មាន​យន្តការ​ដើម្បីជំនះបញ្ហាទាំងនេះ​។”

“យើងទាំងអស់គ្នាសូមជូនពរឲ្យដំណើរការល្អនៃបាល់ទាត់អេស្ប៉ាញ។”“Barcelona គឺជាក្លឹបដ៏អស្ចារ្យមួយ។ តាមគំនិតរបស់ខ្ញុំ យើងគឺជាក្រុមល្អបំផុតទាំងពីរនៅលើពិភពលោក ហើយនៅពេលដែលយើងប្រកួត El Clasico មានមនុស្សមើលរហូតដល់ ៦០០លាននាក់។”ចំពោះទំនាក់ទំនងរបស់គាត់ជាមួយប្រធានក្លឹប Barcelona លោក Joan Laporta លោក Perez បាននិយាយប្រកបដោយស្មារតីភ្លឺស្វាងអំពីគូប្រជែងរបស់គាត់ថា៖

“Barcelona គឺជាក្លឹបដែលមានតម្លៃជាលុយដ៏ច្រើនសន្ធឹកសន្ធាប់ ហើយពួកគេអាចឆ្លងកាត់ពេលវេលាដ៏អាក្រក់មួយនេះ។”

“អ្នកត្រូវតែធ្វើអ្វីមួយដែលអ្នកត្រូវធ្វើ នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពអាក្រក់។”

“Laporta បាននៅក្លឹបនេះជាងមួយឆ្នាំហើយ អ្វីៗមិនអាចជួសជុលបានដោយប្រើពេលតែមួយយប់នោះទេ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT