Real Madrid លើកពាន UEFA Super Cup ក្រោយឈ្នះ Frankfurt ២-០

ក្រុម​អធិរាជ​ស Real Madrid ​បាន​លើក​ពាន​រង្វាន់​បើក​រដូវ​កាល​ថ្មី​មួយ​ហើយ​គឺ UEFA Super Cup ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Frankfurt ​ក្នុង​លទ្ធផល ២-០ ។

​​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Real Madrid ​ដែល​ពោរពេញ​ដោយ​កីឡាករ​ឆ្នើម​ៗ​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ទេ។ ពួកគេ​រក​បាន​២​គ្រាប់​ដើម្បី​យក​ឈ្នះ​លើ​ក្រុម Frankfurt ​ដោយ​២​គ្រាប់​នោះ​រក​បាន​ដោយ​ខ្សែ​ការពារ David Alaba ​១​គ្រាប់​និង​ខ្សែ​ប្រយុទ្ធ Karim Benzema ​១​គ្រាប់​។ ​ដោយ​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Super Cup ​នេះ គឺ​ជា​ការ​ឈ្នះ​៥​ដង​ជាប់​គ្នា​ហើយ​ឱ្យ​តែ​ក្រុម Real Madrid ​មាន​ឱកាស​មក​ដណ្ដើម​គឺ​មិន​ដែល​ភ្លាត់​ចាញ់​នោះ​ទេ។

​ដោយ​នេះ​ជា​ពាន​រង្វាន់​ទី​១​ក្នុង​ចំណោម​ពាន​ទាំង​៦​ដែល​លោក Carlo Ancelotti ​ដាក់​គោលដៅ​យក​ឱ្យ​បាន​នា​រដូវ​កាល​ថ្មី​នេះ។ ដោយ​ពាន​៥​ទៀត​រួម​មាន La Liga​, Copa del Rey , Spanish Super Cup , UEFA Champions League ​និង FIFA Club World Cup ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT