Gary Neville៖ វាជារឿងគួរឱ្យខ្មាស់ បើ Man Utd យក De Jong មិនបាន

លោក Gary Neville បាននិយាយថាប្រសិនបើក្រុមបិសាចក្រហម Manchester United មិនអាចយកខ្សែបម្រើ Frankie de Jong មករួមក្រុមបានទេ នោះវានឹងក្លាយជារឿងអាម៉ាស់មួយសម្រាប់ក្រុមហើយ។

De Jong ជាកីឡាករគោលដៅទី១ដែលក្រុម Man Utd ក្រោមការដឹកនាំរបស់លោក Erik ten Hag ចង់បានជាងគេនារដូវកាលដោះដូរកីឡាករ។ តែខ្សែបម្រើកំពុងលេងឱ្យ Barcelona រូបនេះបានបដិសេធ មិនព្រមមកលេងនៅ Old Trafford ទេ ដោយសំអាងថាចង់បន្ដលេងនៅ Camp Nou ទៀត បើទោះជាលោក Xavi ចង់លក់គេចេញក៏ដោយចុះ។ កត្ដាសាមីខ្លួនមិនព្រមនេះហើយ ទើបបានជាធ្វើឱ្យការផ្ទេរមិនអាចកើតមានឡើងបានទេ បើទោះជាក្រុមបិសាចក្រហមព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ។

មើលឃើញស្ថានភាពបែបនេះហើយ ទើបបានជាលោក Gary Neville អតីតកីឡាករ Man Utd ម្នាក់ដែរ អះអាងថាប្រសិនបើក្រុមបិសាចក្រហមមិនអាចយកកីឡាករហុល្លង់នេះមកបានទេ នោះវានឹងក្លាយជារឿងគួរឱ្យខ្មាស់គេខ្លាំងណាស់។ ប្រសិនបើ De Jong បន្ដលេងនៅ Barcelona វាមិនសួវជាខ្មាស់គេខ្លាំងទេសម្រាប់ Man Utd តែបើគេចេញហើយមកលេងនៅអង់គ្លេសក្រៅពី Man Utd វិញ នោះវានឹងក្លាយជារឿងអាម៉ាស់ខ្លាំងបំផុតហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT