តម្លៃ​ខ្លួន Neymar ​ធ្លាក់​ត្រឹម​១៩០​លាន​ផោន​ប៉ុណ្ណោះ ​នៅ​រដូវ​កាល​ក្រោយ

ខ្សែ​ប្រយុទ្ធ Neymar ​នៅ​សល់​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​តែ​១៩០​លាន​ផោន​ប៉ុណ្ណោះ​នៅ​រដូវ​កាល​ក្រោយ ដូច្នេះ​ប្រសិន​បើ​ក្លឹប​ណា​ចង់​បាន​រូបគេ គឺ​អាច​យក​បាន​ក្នុង​តម្លៃ​នេះ។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​មាន​ដំណឹង​ថា​ចង់​ទៅ​លេង​នៅ FC Barcelona ​វិញ ​ក្រោយ​ពី​រួម​រស់​ជាមួយ PSG ​មិន​សូវ​សប្បាយ​ចិត្ត ​និង​គ្មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​នៅ​លីគ​បារាំង។ ជាមួយ​ការ​ចង់​ត្រលប់​ទៅ​វិញ​នេះ​ដែរ ​កុងត្រា​នៅ​សល់​របស់​គេ​ជាមួយ PSG ​គឺ​មាន​តម្លៃ​ត្រឹម​តែ​១៩០​លាន​ផោន​ប៉ុណ្ណោះ ​នៅ​រដូវ​កាល​ក្រោយ ​ហើយ​ប្រធាន​ក្លឹប​នេះ​ផ្ទាល់​ក៏​អាច​នឹង​ព្រម​លក់​ដែរ ប្រសិន​ណា​បើ​មាន​ក្លឹប​ចង់​ទិញ​។

Neymar ​ផ្លាស់​ពី Barcelona ​មក​លេង​នៅ PSG ​កាល​ពី​ឆ្នាំ ២០១៧​កន្លង​ទៅ ​ដោយ​មាន​តម្លៃ​ខ្លួន​១៩៨​លាន​ផោន។ ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ បង្ហាញ​ខ្លួន​បាន​៤១​ប្រកួត​មក​ហើយ ​និង​រក​គ្រាប់​បាល់​បាន​ដល់​៣៩​គ្រាប់​ឯ ណោះ។ ត្បិត​តែ​ធ្វើ​បាន​ល្អ យ៉ាង​នេះ​មែន ប៉ុន្តែ​រូបគេ​នៅ​តែ​មិន​អាច​ជួយ​ក្រុម​អ្នក​មាន​នៅ​បារាំង​ឱ្យ​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ ជា​ពិសេស UEFA Champions League ​បាន​ឡើយ៕ប្រភព៖ DailyMail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT