Christensen និង Kessie អាចដើរចេញ Free បើសិន Barca ចុះបញ្ជីពួកគេមិនទាន់សប្ដាហ៍នេះ

Andreas Christensen និង Franck Kessie អាចនឹងដើរចេញពីក្រុម FC Barcelona ដោយ Free តែម្ដង ប្រសិនបើក្លឹបនេះមិនអាចចុះឈ្មោះពួកគេទាន់ពេលវេលានៅត្រឹមសប្ដាហ៍នេះមុនប្រកួតបើកឆាកបានទេ។

កីឡាករទាំងពីរខាងលើត្រូវបានក្រុម Barcelona នាំចូលពីក្រុម Chelsea និង AC Milan នារដូវកាលដោះដូរកីឡាករនេះ ប៉ុន្តែនៅមិនទាន់អាចចុះឈ្មោះពួកគេក្នុងក្របខណ្ឌ La Liga នៅឡើយទេ ដោយសារបញ្ហាហិរញ្ញវត្ថុមិនទាន់ដោះចេញ ស្របតាមច្បាប់។ ដោយសារតែមិនទាន់ចុះឈ្មោះនេះហើយ ទើបបានជាប្រភពនៅអេស្ប៉ាញអះអាងថាពួកគេនឹងត្រូវកាត់ឈ្មោះចោលវិញតែម្ដងពីក្រុម Barcelona ប្រសិនបើពួកគេមិនអាចរកវិធីចុះឈ្មោះបាននៅ La Liga មុនការប្រកួតទល់ Rayo vallecano នៅចុងសប្ដាហ៍នេះទេ។

មិនត្រឹមតែ២នាក់ខាងលើទេ ក្រុម Barcelona មិនទាន់ចុះឈ្មោះកីឡាករថ្មីណាម្នាក់ចូល La Liga បានឡើយ ទាំង Robert Lewandowski, Raphinha និង Jules Kounde។ ពួកគេនៅដោះស្រាយបញ្ហាហិរញ្ញវត្ថុសិន ដែលការចំណាយលើពលកម្មកីឡាករលើសច្បាប់ដែល La Liga បានចែងទុកទៅហើយ។ វិធីល្អបំផុតមានតែលក់កីឡាករចេញខ្លះវិញដូចជា De Jong និង Depay ជាដើម ហើយនឹងកាត់ប្រាក់ឈ្នួលប្រធានក្រុមទាំង៤បន្ថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT