Chicharito ស្នើខ្លួនទៅលេងនៅ Man Utd ដោយ Free Free

ខ្សែប្រយុទ្ធ Chicharito បានស្នើខ្លួនទៅលេងនៅក្រុមបិសាចក្រហម Manchester United វិញហើយ ដោយមិនគិតតម្លៃពលកម្មនោះទេ។

ក្រុមបិសាចក្រហម Manchester United បើកឆាករដូវកាលថ្មីមិនបានល្អនោះទេ ដោយពួកគេលេងចាញ់ក្រុម Brighton ក្នុងលទ្ធផល ២-១ ក្នុងទឹកដីខ្លួនឯង Old Trafford ។ ស្ថានភាពនេះដែរ ត្រូវបានគេមើលឃើញថាក្រុមនេះខ្វះខាតកីឡាករច្រើននាក់បន្ថែមទៀត ជាពិសេសនៅតំបន់បម្រើប្រយុទ្ធតែម្ដង ដែលមិនទាន់មានភាពមុតស្រួចនៅឡើយទេ។

មើលឃើញដូច្នេះហើយទើបបានជា Chicharito អតីតកីឡាករ Man Utd ដែរនោះចេញមុខមកនិយាយថា៖ “ប្រសិនបើអ្នកអាយុស្មើខ្ញុំហើយ United មកហៅទៅលេង នោះខ្ញុំនឹងលេងឱ្យពួកគេដោយ Free តែម្ដង។ ច្បាស់ណាស់ខ្ញុំនឹងធ្វើដូច្នេះ ប៉ុន្តែខ្ញុំចង់ចង់ផ្ដល់ការគោរពដល់ LA Galaxy ផងដែរ។ គោលដៅរបស់ខ្ញុំគឺចង់ឈ្នះពានរង្វាន់ជាមួយក្រុមមួយនេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT