អ្នកគាំទ្រ Eintracht Frankfurt នឹងធ្វើឲ្យ UEFA កាន់តែប្រុងប្រយ័ត្នខ្ពស់ក្នុងពេលប្រកួត UEFA Super Cup

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅទីក្រុងប៉ារីសកាលពីរដូវកាលមុនរវាង Real Madrid និង Liverpool គឺមិនអាចបំភ្លេចបានសម្រាប់សកម្មភាពដែលមិនចង់ឃើញមួយចំនួន។

មានឧបទ្ទវហេតុដ៏ច្របូកច្របល់ដែលកើតឡើងក្នុងការប្រកួត UEFA ដែលបណ្តាលឱ្យមានបញ្ហាជាបន្តបន្ទាប់នៅខាងក្រៅកីឡដ្ឋាន Stade de France និងបញ្ហាសម្រាប់អ្នកគាំទ្រ Liverpool ចូលកីឡដ្ឋាន។ ភាពច្របូកច្របល់ ថែមទាំងនាំឱ្យមានការពន្យាពេលក្នុងការចាប់ផ្តើមប្រកួតទៀតផង។ឥឡូវនេះ គេកំពុងដាក់ការតាមដានទាំងអស់នៅវគ្គផ្តាច់ព្រ័ត្រ UEFA Super Cup នៅថ្ងៃពុធនៅទីក្រុង Helsinki។ UEFA នឹងត្រូវតាមដានយ៉ាងជិតស្និទ្ធលើអ្នកគាំទ្រទាំងពីរ ប៉ុន្តែពួកគេនឹងយកចិត្តទុកដាក់បំផុតចំពោះអ្នកគាំទ្រ Eintracht Frankfurt។អ្នកគាំទ្រក្លឹបអាឡឺម៉ង់មួយនេះបានជាប់ពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេក្នុងប៉ុន្មានខែថ្មីៗនេះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Rangers ក្នុងទីក្រុង Seville។ អ្នកគាំទ្របានប៉ះទង្គិចគ្នានៅទីក្រុង Andalusian មុនពេលការប្រកួត។

សម្រាប់ថ្ងៃពុធ ប៉ូលីស Helsinki មានផែនការសម្រាប់ការមកដល់នៃអ្នកគាំទ្រ Eintracht ដែលត្រូវបានគេរំពឹងថាប៉ូលីសនឹងឈរត្រៀបត្រាតាមដងផ្លូវនៃទីក្រុងពេញមួយថ្ងៃ។តាមរយៈការលក់សំបុត្រ​បាន​បង្ហាញ​​យ៉ាង​ច្បាស់ នឹង​មាន​អ្នក​គាំទ្រ Eintracht យ៉ាង​ហោច​ណាស់ ៨០០០នាក់ ដែល​នឹង​មក​ចូលរួមទស្សនាការប្រកួតនេះ។ ចំនួនរបស់ Real Madrid គឺស្រួលគ្រប់គ្រងជាង ព្រោះមានត្រឹមតែ ១៨០០នាក់។

ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ពួកគេទៅកាន់កីឡដ្ឋាន Camp Nou របស់ Barcelona សម្រាប់ជើងទីពីរនៃក្របខ័ណ្ឌ Europa League គឺជាគំរូដ៏ល្អមួយ ដែលមានអ្នកគាំទ្ររហូតដល់ ៣០០០០នាក់កាន់កាប់កន្លែងឈរជើង និងលើសពីចំនួនអ្នកគាំទ្រក្នុងផ្ទះ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT