Jose ​ជឿ​ជាក់ Hazard ​អាច​នាំ​ពាន​ឱ្យ Sarri ​នៅ​រដូវ​កាល​ដំបូង​បាន

លោក Jose Mourinho ​មាន​ទំនុក​ចិត្ត​ថា Eden Hazard ​ជា​កីឡាករ​នាំ​សំណាង ​ហើយ​អាច​យក​ពាន​ឱ្យ​ក្រុម Chelsea ​បាន​ថែម​ទៀត​នៅ​រដូវ​កាល​នេះ។

លោក Jose ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម Manchester United ​ត​ទល់​ជាមួយ​ក្រុម Chelsea ​នៅ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​ហើយ។ ការ​ប្រកួត​ស្វែង​រក​៣​ពិន្ទុ​ដ៏​សំខាន់​នេះ​ដែរ អតីត​អ្នក​ចាត់ការ Chelsea ​និង​បច្ចុប្បន្ន​ដឹក​នាំ Man Utd ​ត​ទល់​ក្រុម​ចាស់ ​មើល​ឃើញ​ច្បាស់​ថា​តោ​ខៀវ ​មាន​ប្រៀប​ជាង​ខ្លួន ត្បិត​អី​ពួកគេ​បច្ចុប្បន្ន​កំពុង​លេង​បាន​យ៉ាង​ល្អ។ មួយ​វិញ​ទៀត ​វត្តមាន Hazard ​កំពុង​ធ្វើ​ឱ្យ​ទម្រង់​ក្រុម​ទាំង​មូល ​លេង​មិន​ចេះ​ហត់​សោះ​ឡើយ។

ចំពោះ​សមត្ថភាព​កីឡាករ​ល្អ ​និង​អ្នក​ចាត់ការ Sarri ​ដឹក​នាំ​ល្អ​ថែម​ទៀត​នោះ លោក Jose ​ជឿ​ជាក់​ថា​ឆ្នាំ​នេះ Chelsea ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​យក​ពាន​រង្វាន់។ មិន​ថា Premier League ​ឬ​ពាន​ដទៃ​ទៀត​នោះ​ទេ ​គឺ​ពួកគេ​សុទ្ធ​តែ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​តែ​ម្ដង៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT