Benzema៖ អាយុមិនមែនជាបញ្ហា រាងកាយរបស់ខ្ញុំនៅតែរឹងមាំល្អ ព្រោះខ្ញុំខិតខំហ្វឹកហាត់យ៉ាងខ្លាំង

រដូវកាលនេះជារដូវកាលដ៏ល្អបំផុតមួយរបស់ Karim Benzema ហើយគាត់មានអារម្មណ៍ថា គាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បើធ្វើវាម្តងទៀតសម្រាប់រដូវកាល ២០២២/២៣។

រដូវកាលថ្មីចាប់ផ្តើមជាមួយនឹងការប្រកួត UEFA Super Cup របស់ Real Madrid ទល់នឹង Eintracht Frankfurt ហើយកីឡាករបារាំងរូបនេះបានចូលរួមជាមួយគ្រូបង្វឹក Carlo Ancelotti និងមិត្តរួមក្រុម Luka Modric សម្រាប់សន្និសីទសារព័ត៌មានមុនការប្រកួត។Benzema បាននិយាយថា “យើងប្រហែលជាមិននៅក្មេងរហូតនោះទេ ប៉ុន្តែអាយុមិនមែនជាបញ្ហា រាង​កាយ​របស់​ខ្ញុំនៅតែរឹងមាំល្អ ព្រោះខ្ញុំខិតខំហ្វឹកហាត់យ៉ាងខ្លាំង។” នេះជាចម្លើយនៅពេលដែលគេសួរថាតើគាត់មានអារម្មណ៍យ៉ាងណាដែរនៅពេលគាត់នឹងមានអាយុ ៣៥ឆ្នាំឆាប់ៗនេះ។“ការប្រកួតនេះមានសារៈសំខាន់ណាស់សម្រាប់ពួកយើង។ យើងមានការប្រកួតមុនបើករដូវកាលដ៏ល្អ ហើយយើងបានត្រៀមខ្លួនរួចរាល់ហើយ។

“យើង​ជា​ម្ចាស់​ជើង​ឯក​អឺរ៉ុប ដូច្នេះ​យើង​ត្រូវ​តែ​ខិតខំឲ្យអស់លទ្ធភាពដើម្បី​ឈ្នះ និង​យក​ពាន​មក​ Madrid វិញ។

“ខ្ញុំមានមោទកភាពណាស់ដែលបានធ្វើជាប្រធានក្រុម ប៉ុន្តែក្រុមទាំងមូលនៅតែសំខាន់បំផុតសម្រាប់ខ្ញុំ។

“ខ្ញុំតែងតែនិយាយថាពានរង្វាន់សម្រាប់ក្រុម គឺសំខាន់ជាងពានរង្វាន់បុគ្គលជានិច្ច”។

ការឆ្លុះបញ្ចាំងរបស់ Benzema អំពី Cristiano Ronaldo

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បាន​និយាយ​អំពី​ការ​ផ្លាស់​ប្តូរ​ពី​ការ​លេង​ជា​មួយ Cristiano Ronaldo ទៅ​ជា​អ្នក​ដឹក​នាំ​តំបន់ប្រយុទ្ធ​របស់ Los Blancos។

Benzema បាននិយាយថា “បាទ ខ្ញុំបានស៊ុតបញ្ចូលទីបានច្រើនជាងមុន ចាប់តាំងពីគាត់ចាកចេញ ប៉ុន្តែខ្ញុំក៏សំខាន់ផងដែរនៅពេលដែលគាត់នៅទីនេះជាមួយនឹងការបញ្ជូនបាល់របស់ខ្ញុំ”។“Cristiano បាន​ជួយ​ខ្ញុំ​បាន​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ទីលាន។

នៅពេលដែលគាត់ចាកចេញ ខ្ញុំបានផ្លាស់ប្តូរការលេងរបស់ខ្ញុំ និងមហិច្ឆតារបស់ខ្ញុំបន្តិច ហើយរហូតមកដល់ពេលនេះវាដំណើរការល្អ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT