Barcelona នៅមិនទាន់បានចុះឈ្មោះកីឡាករថ្មីនៅ La Liga នៅឡើយទេ

ក្រុមអ្នកមានបុណ្យ FC Barcelona នៅមិនទាន់អាចចុះឈ្មោះកីឡាករថ្មីក្នុងក្របខណ្ឌ La Liga នៅឡើយទេ ដោយសារតែពួកគេមិនទាន់ដោះស្រាយបញ្ហាហិរញ្ញវត្ថុបាននៅឡើយ។

ក្រុម Barcelona បានទិញកីឡាករថ្មីចូលច្រើននាក់ ប៉ុន្តែពួកគេក៏មិនទាន់បានបញ្ចេញកីឡាករក្នុងក្រុមបាននៅឡើយទេ។ ជាក់ស្ដែង De Jong និង Depay ជាដើម ដែលក្លឹបបានប្រកាសថាលែងចង់ប្រើប្រាស់នោះ ក៏មិនព្រមចាកចេញទៅណាដែរ។ ប្រការនេះទើបធ្វើឱ្យសមាជិកក្នុងក្រុមមានច្រើននាក់ ហើយតម្លៃពលកម្មវិញក៏លើសច្បាប់របស់ La Liga ផងដែរ។ រហូតមកដល់ពេលនេះ ពួកគេនៅដោះស្រាយមិនទាន់ចេញទេ ទើបបានជាកីឡាករទើបទិញចូលមិនទាន់បានចុះឈ្មោះនៅឡើយ។

ក្លឹបកំពុងរកដំណោះស្រាយជាច្រើនដើម្បីអាចចុះឈ្មោះកីឡាករឱ្យទាន់ការប្រកួតបើកឆាក La Liga នាពេលខាងមុខនេះ។ ដោយក្នុងនោះក៏មានវិធីកាត់ប្រាក់ឈ្នូលកីឡាករចាស់ៗដូចជា Gerrard Pique ផងដែរ។ ការធ្វើបែបនេះ ដើម្បីបន្ថយការចំណាយទៅលើកីឡាករចាស់ៗ ហើយដាក់ចូលវិញកីឡាករទើបទិញចូល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT