Man City បដិសេធចំពោះដំណឹងលក់ Silva ឱ្យទៅ Barcelona

ក្រុម Manchester City បានបដិសេធទាំងស្រង់ចំពោះដំណឹងថាពួកគេបានយល់ព្រមលក់ខ្សែបម្រើ Bernardo Silva ឱ្យទៅក្រុម Barcelona ក្នុងតម្លៃខ្លួន៤៦លានផោន។

ក្រុមយក្សអេស្ប៉ាញ Barcelona ចាប់អារម្មណ៍ចង់បាន Silva នេះជាលើកទី២ហើយ ក្រោយពីឆ្នាំមុនពួកគេមិនបានសម្រេច។ តែយ៉ាងណានៅឆ្នាំនេះ ក្រុម Man City នៅតែមិនចង់លក់ខ្សែបម្រើវ័យ២៨ឆ្នាំនេះដដែល បើទោះជាមានសំណើរមកពីក្រុម Barcelona ក្នុងតម្លៃខ្លួនប្រមាណជាជាង៤០លានផោនក្ដី។ ក្រុមរបស់លោក Pep នេះ មានបំណងចង់លក់កីឡាករព័រទុយហ្គាល់នេះក្នុងតម្លៃខ្លួនប្រមាណជា៨០លានផោនឯណោះ។

ដោយសារតែបែបនេះហើយ ទើបបានជាដំណឹងចុងក្រោយដែលគេចុះផ្សាយព្រាតថា Barcelona ទិញបាន Silva ក្នុងតម្លៃខ្លួន៤៦លានផោននោះ ត្រូវបានក្រុម Man City ចេញមុខមកបដិសេធភ្លាមៗតែម្ដង។ ក្លឹបជើងឯក Premier League មួយនេះ អះអាងថាពួកគេមិនមានបំណងចង់លក់កីឡាករឆ្នើមរបស់ខ្លួនចេញទេ ហើយប្រសិនបើលក់មែនក៏មិនមែនតម្លៃខ្លួនត្រឹម៤៦លានផោនដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT