Ancelotti ៖ Real Madrid ឈ្នះពាន៦នៅរដូវកាលនេះ មិនងាយស្រួលទេ

លោក Carlo Ancelotti ​ថា​ការ​ឈ្នះ​ពាន​រង្វាន់​៦​ក្នុង​មួយ​រដូវ​កាល​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​សម្រាប់​ក្រុម Real Madrid ​នា​រដូវ​កាល​នេះ​។

​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្រុម​អធិរាជ​ស Real Madrid ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Frankfurt ​ហើយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Super Cup ​។ ​នា​រដូវ​កាល​នេះ​ដែរ ​ក្រុម Real Madrid ​មាន​ពាន​រង្វាន់​លេង​ច្រើន​ណាស់ ​ដោយ​មាន​ឱកាស​ដល់​ទៅ​៦​ពាន​ឯ​ណោះ​ដែល​ត្រូវ​ប្រកួត​ប្រជែង​យក។ ​ដោយ​ក្រៅ​ពី​ពាន​រង្វាន់ UEFA Super Cup ​ទៅ ពួកគេ​នៅ​សល់​ពាន , Club World Cup, Supercopa de Espana, LaLiga Santander, Champions League ​និង​ Copa del Rey ​ទៀត។

​ចំពោះ​ការ​លេង​ពាន​រង្វាន់​ទាំង​៦​នេះ​ដែរ ​ត្រូវ​បាន​លោក Ancelotti ​និយាយ​ថា​៖ “យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់​សម្រាប់​ពាន​ទាំង​នេះ ប៉ុន្តែ​សម្រាប់​យើង​ការ​ឈ្នះ​ពាន​រង្វាន់​ទាំង​៦​គឺ​ជា​រឿង​ពិបាក ពិត​ជា​ពិបាក​ខ្លាំង​ណាស់។ ​ប៉ុន្តែ​ខ្ញុំ​មាន​ទំនុក​ចិត្ត យើង​មាន​ក្រុម​ដ៏​ល្អ​ជាង​រដូវ​កាល​មុន​ទៅ​ទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT