Everton ទិញ Onana ពីក្រុម Lille ក្នុងតម្លៃខ្លួន៣៣លានផោន

ក្រុម Everton ទិញបានខ្សែបម្រើ Amadou Onana ពីក្រុម Lille ហើយក្នុងតម្លៃខ្លួន៣៣លានផោន ដើម្បីមកពង្រឹងតំបន់បម្រើកណ្ដាលរបស់ខ្លួន។

កីឡាករវ័យ២០ឆ្នាំខាងលើបានមកដល់ក្រុម Everton តាំងពីសប្ដាហ៍មុនម្ល៉េះ ហើយក៏បានអង្គុយមើលការប្រកួតដែលក្រុមនេះចាញ់ Chelsea ក្នុងលទ្ធផល ១-០ ផងដែរ។ តែអ្វីគ្រប់យ៉ាងត្រូវរង់ចាំឱ្យរូចរាល់សិន ទើបក្រុម Everton ប្រកាសជាផ្លូវការក្នុងការនាំយកខ្សែបម្រើ Onana នេះមករួមក្រុមក្នុងតម្លៃខ្លួន៣៣លានផោន។ រូបគេបានក្លាយជាកីឡាករទី៥ហើយដែលក្រុមរបស់លោក Frank Lampard នាំចូលនារដូវកាលនេះ បន្ទាប់ពី James Tarkowski, Dwight McNeil , Ruben Vinagre និង Conor Coady។

Onana នេះទើបជាប់ជម្រើសជាតិបែលហ្សិកកាលពីខែមិថុនាឆ្នាំ២០២២កន្លងទៅនេះទេ ក្រោយពីបង្ហាញទម្រង់លេងល្អនៅក្រុម Lille ។ លោក Lampard ជឿជាក់ថាវត្ដមានរបស់គេនឹងអាចបំពេញចន្លោះប្រហោងក្នុងក្រុមបានច្រើននារដូវកាលនេះមិនខាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT