Man Utd ទិញបាន Adrien Rabiot ពី Juventus ក្នុងតម្លៃ១៥លានផោន

ក្រុម​បិសាច​ក្រហម Manchester United ​ទិញ​បាន​ខ្សែ​បម្រើ Adrien Rabiot ​ពី​ក្រុម​សេះ​បង្កង់ Juventus ​ហើយ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​១៥​លាន​ផោន​។

Rabiot ​មិន​ទទួល​បាន​ឱកាស​លេង​ទេ​នៅ​ក្រុមJuventus ​នា​ប៉ុន្មាន​ប្រកួត​កន្លង​ទៅ​នេះ ​ហើយ​រូបគេ​នៅ​សល់​កុងត្រា​ត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ។ ​តែ​នៅ​ពេល​នេះ ​ក្រុម Man Utd ​បាន​ចូល​ខ្លួន​មក​ដេញ​ថ្លៃ​និង​យក​រូបគេ​ទៅ​ជួយ​នៅ​តំបន់​បម្រើ​ទៅ​ហើយ។ តម្លៃ​ខ្លួន​ផ្ដាច់​កុងត្រា​របស់​គេ​គឺ​១៥​លាន​ផោន ​ហើយ​ក្រុម​ទាំង​សង​ខាង​ក៏​បាន​យល់​ព្រម​គ្នា​ទៅ​ហើយ​ដែរ។

​កីឡាករ​បារាំង​នេះ ​ត្រូវ​បាន​គេ​គិត​ថា​អាច​នឹង​ដោះស្រាយ​បញ្ហា​របស់​ក្រុម​បិសាច​ក្រហម​នៅ​​តំបន់​បម្រើ​បាន​ហើយ។ ស្រប​ពេល​ប្រកួត​បើក​ឆាក​កន្លង​ទៅ ​អ្នក​វិភាគ​ជា​ច្រើន​មើល​ឃើញ​ថា​ក្រុម​របស់​លោក Erik ten Hag ​សុទ្ធ​តែ​មាន​បញ្ហា​នៅ​តំបន់​បម្រើ​ទាំង​អស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT