Werner ផ្លាស់ទៅលេងនៅក្រុម RB Leipzig វិញហើយ

ខ្សែប្រយុទ្ធ Timo Werner បានផ្លាស់ទៅលេងនៅក្រុម RB Leipzig វិញហើយ ក្រោយពីលេងនៅក្រុមតោខៀវ Chelsea មិនបានល្អសោះនៅប៉ុន្មានរដូវកាលមកនេះ។

ក្រុម Chelsea បានទិញ Werner មកកាលពី២ឆ្នាំមុនក្នុងតម្លៃខ្លួនប្រមាណជា៤៧លានផោន។ តែវត្ដមានរបស់កីឡាករអាល្លឺម៉ង់នេះនៅអង់គ្លេស មិនគាប់ប្រសើរឡើយ រូបគេតែងបានឱកាសលេងជម្រើសដំបូងជានិច្ច ប៉ុន្តែមិនអាចរកគ្រាប់បាល់ជួយក្រុមបានច្រើននោះទេ។ រហូតដល់រដូវកាលនេះ ក្រុមរបស់លោក Thomas Tuchel ក៏សម្រេចចិត្តលក់គេចេញវិញទៅឱ្យក្រុមចាស់ Leipzig ដដែលក្នុងតម្លៃខ្លួនប្រមាណជា២៥លានផោនប៉ុណ្ណោះ។

នៅពេលនេះ Werner បានទៅដល់ទឹកដីអាល្លឺម៉ង់ហើយ ដើម្បីត្រៀមពិនិត្យសុខភាពមុនពេលបង្ហាញខ្លួនជាផ្លូវការ។ កីឡាករវ័យ២៦ឆ្នាំរូបនេះ រំពឹងថាការបង្ហាញខ្លួននឹងធ្វើឡើងឆាប់ៗដើម្បីបានជួយក្រុមលេងនៅក្របខណ្ឌ Bundesliga ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT