Wolves ទិញ Goncalo Guedes ពីក្រុម Valencia ក្នុងតម្លៃ២៧,៥លានផោន

ក្រុម Wolves បានសម្រេចទិញយកខ្សែប្រយុទ្ធ Goncalo Guedes ពីក្រុម Valencia ហើយក្នុងតម្លៃខ្លួនប្រមាណជា ២៧,៥លានផោនជាមួយកុងត្រារយៈពេល៥ឆ្នាំ។

ក្រុម Wolves បានប្រកាសវត្ដមានរបស់កីឡាករខាងលើនេះ តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីប្រធានក្រុម Conor Coady សម្រេចផ្ទេរទៅលេងនៅក្រុម Everton ទៅ។ នេះជាដំណឹងល្អមួយដែរសម្រាប់អ្នកគាំទ្រ ព្រោះ Goncalo ជាខ្សែប្រយុទ្ធមុតស្រួចម្នាក់ដែរ ដែលបានជាប់ជម្រើសជាតិព័រទុយហ្គាល់ និងបានលេងជាទៀងទាត់ថែមទៀត។ តម្លៃខ្លួន២៧,៥លានផោននេះ គឺសមល្មមសម្រាប់គេហើយ។

ខ្សែប្រយុទ្ធ Goncalo Guedes នេះរកបាន១១គ្រាប់នៅក្របខណ្ឌ La Liga រដូវកាលមុន ហើយការចាកចេញពីក្រុម Valencia នេះគឺរូបគេពន្សល់ទុកកំណត់ត្រា១៧៨ប្រកួត រកបាន៣៦គ្រាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT