Lionel Messi បានចូលរួមបើកការសាងសង់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកមួយកន្លែងនៅក្រុង Barcelona ប្រទេសអេស្ប៉ាញ។
Messi មិនអាចទប់ទឹកភ្នែកបានឡើយ នៅពេលធ្វើសន្នីសីទកាសែត ក៏ដូចជានិយាយចំពោះក្មេងៗដែលកំពុងកើតជំងឺមហារីកនេះ។ កីឡាករកំពូលលើលោក បាននិយាយដូច្នេះថា៖ “នេះជាពេលវេលាល្អមួយសម្រាប់ខ្ញុំ ដែលមានឱកាសបានចូលរួមក្នុងគម្រោងនេះ។ ខ្ញុំអរគុណដល់អ្នកគ្រប់គ្នាដែលបានផ្ដួចផ្ដើមគម្រោងនេះឡើយ ហើយយើងទាំងអស់គ្នាសង្ឃឹមថាក្មេងៗ នឹងអាចប្រយុទ្ធប្រឆាំងជាមួយជំងឺកាចសាហាវនេះបាន”។
កន្លែងថ្មីខាងលើនេះ ឈ្មោះថា SJD Pedriatric Center ហើយវានឹងអាចជួយដល់អ្នកជំងឺបាន៤០០នាក់ក្នុង១ឆ្នាំ។ ហើយវានឹងចំណាយប្រាក់ប្រមាណ៣០លានអឺរ៉ូ ដើម្បីកសាងវាឡើង៕ប្រភពAs