Real Madrid និង Newcastle ប្រជែង​ចាញ់​ក្លឹប​នេះ​ហើយ ជុំវិញ​ការ​ចង់​បាន Timo Werner

ក្លឹប​តោ​ខៀវ Chelsea កាន់​តែ​កៀក​ជិត​នឹង​ការ​ផ្ទេរ​ចេញ​ខ្សែ​ប្រយុទ្ធ Timo Werner តែ​មិន​មែន​ផ្តល់​ឲ្យ​ក្លឹប Real Madrid ឬ​ក្លឹប​រួម​លីគ Newcastle United នោះ​ទេ ផ្ទុយ​ទៅ​វិញ​ជា​អតីត​ក្លឹប​ចាស់​របស់​កីឡាករ​អាល្លឺម៉ង់ នោះ​គឺ RB Leipzig។

តាម​ចចាមអារ៉ាម​កីឡាករ​បាន​ចរចា​ត្រូវរ៉ូវ​អស់​ហើយ ដោយ​ជ្រើស​យក Leipzig ហើយ​ការ​ផ្ទេរ​ប្រហែល​មិនមែន​ខ្ចី​ជើង ដូច​ករណី Romelu Lukaku ឡើយ ពោល​ទំនង​ជា​ទិញ​យក​ពេញ​ថ្លៃ គ្រាន់​ទំហំ​ខាតបង់​របស់ Chelsea តិច​ច្រើន​បែប​ណា យើង​នឹង​រង់ចាំ​មើល​នៅ​ពេល​បន្ទាប់។

ពិត​ណាស់ Werner កាល​នៅ Leipzig ធ្វើ​បាន​ល្អ​ខ្លាំង ដល់​រក​បាន ៩០ គ្រាប់​និង Assist ៤០ លើក នៅ ១៥៦ ប្រកួត រី​ឯ​ការ​លេង​ឲ្យ Chelsea ឈរ​ជើង ៨៩ ប្រកួត​ដែរ តែ​រក​បាន​ត្រឹម ២៣ គ្រាប់​និង Assist ២១ លើក​ប៉ុណ្ណោះ។ ទន្ទឹម​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ក៏​នាំ​ឲ្យ​ហាងឆេង​តម្លៃ​ខ្លួន អាច​ធ្លាក់​មក​ត្រឹម ៣៥ លាន​អឺរ៉ូ ប្រហែល​អាច​ឲ្យ Chelsea ខាត​ជិត​មួយ​ទ្វេ​ជា ២៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT