Messi សុខៗ​រំលេច​វត្តមាន​នៅ​ Barcelona ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់

Lionel Messi បន្ទាប់​ពី​ជួយ Paris Saint-Germain យក​ឈ្នះ​ទៅ​លើ Clerment Foot កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ក៏​ស្រាប់​តែ​ប្រញាប់​ធ្វើ​ដំណើរ​ហោះ​មក Barcelona ក្រោយ​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង នៃ​បញ្ចប់​ការ​ប្រកួត ដោយ​មិន​មាន​នរណា​អាច​បកស្រាយ​ពី​មូលហេតុ​ច្បាស់។

នេះ​វា​ក្រោយ​ពេល​តែ​ប៉ុន្មាន​សប្តាហ៍ ដែល​អ្នកចាត់ការ​លោក Xavi Hernandez និង Joan Laporta បាន​ដាក់​កម្តៅ​ទៅ​លើ​រឿងរ៉ាវ​ចង់​នាំ​យក​កីឡាករ​អាហ្សង់ទីន​ត្រលប់​មក​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា​ជា​ថ្មី។ តែ​យ៉ាង​ណា​មិន​ដឹង​ជា​ការ​ចរចា ឬ​ការ​សាកសួរ​ពី​លទ្ធភាព​ផ្ទេរ​ឈាន​ដល់​ដំណាក់កាល​ណា​ទេ ហើយ​ក៏​កាន់​តែ​មិន​ច្បាស់​ដូច​គ្នា អំពី​វត្តមាន​នៃ​ការ​ចុះចត​របស់ Messi នៅ​ទីក្រុង Barcelona សារ​នេះ។

គួរ​រំឭក​ឲ្យ​ដឹង Messi ហាក់​ចាប់ផ្តើម​រដូវ​កាល​ថ្មី​បាន​យ៉ាង​ល្អ ជាមួយ​អ្នកចាត់ការ​ថ្មី លោក Christophe Galtier ដោយ​រក​បាន ៣ គ្រាប់ Assist ១ នៅ ២ ប្រកួត​ឲ្យ PSG ហើយ​ក៏​បញ្ចប់​ទី តាម​រយៈ​គ្រាប់​បាល់ Bicycle Kick ផ្អើល​អស់​អ្នក​គាំទ្រ​កាល​ពី​ថ្ងៃ​មុន​ផង​ដែរ។ សុពលភាព​កុងត្រា​កីឡាករ​អាហ្សង់ទីន​សេសសល់​ជាមួយ PSG រយៈ​ពេល ១២ ខែ​ពេញ ខណៈ​ហាងឆេង​តម្លៃ​ខ្លួន អាច​ថ្លៃ​ដល់ ៥០ លាន​អឺរ៉ូ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT