ក្រោយចាញ់ Brighton នៅថ្ងៃបើកឆាក លោក Erik ten Hag ចាត់ទុកការដឹកនាំក្រុម Man United ប្រៀបដូចជា…

វាជាការចាប់ផ្តើមមួយដ៏អាក្រក់ បន្ទាប់ពីកីឡាករ Pascal Gross ស៊ុត ២គ្រាប់ ជួយឲ្យ​ Brighton ទទួលជ័យជំនះលើកដំបូងនៅ Old Trafford ក្នុងរយៈពេល ១១៣ឆ្នាំ។អ្នកចាត់ការទូទៅថ្មី លោក Ten Hag បានចង្អុលបង្ហាញពីកំហុសកីឡាករនីមួយៗជាច្រើន ហើយបានព្រមានទៅកាន់អ្នកគាំទ្រថា បញ្ហារបស់ក្រុមបិសាចក្រហមមិនអាចដោះស្រាយបានឆាប់រហ័សនោះទេ។

Erik ten Hag សារភាពថាការដឹកនាំក្រុម Man United ប្រៀបដូចគាត់មាន “ឋាននរកនៃការងារ” នៅក្នុងដៃរបស់គាត់អញ្ខឹង បន្ទាប់ពី Manchester United ទទួលរងបរាជ័យក្នុងថ្ងៃបើកឆាករបស់ខ្លួន​ នៅ Premier League។

Ten Hag បាននិយាយថា “វាជាឋាននរកនៃការងារ”។ វា​ពិត​ជា​បានដើរថយ​ក្រោយ។ វាជាការខកចិត្តខ្លាំងបំផុត ហើយយើងត្រូវដោះស្រាយវា។

“ខ្ញុំ​មិន​ពេញ​ចិត្ត​សូម្បីតែបន្តិច ព្រោះ​យើង​ចាញ់។ យើង​គួរ​តែ​ធ្វើ​អ្វី​ដែល​ល្អ​ជាង​នេះ។​ យើង​ត្រូវ​តែទទួលយក​មេរៀននេះ ​ហើយ​រៀនពីវា​ឲ្យបានលឿន​។ យើង​មិន​មាន​ពេល​ច្រើនទេ ហើយ​យើង​ត្រូវតែបង្ហាញលទ្ធផល។

គួរបញ្ជាក់ផងដែរថា លោក​ Ten Hag បានសម្រេចចិត្តដាក់ Cristiano Ronaldo ឲ្យនៅកៅអីបម្រុង ទោះបីជា Cristiano ប្រកាសថាខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមនៅមុនការប្រកួតក៏ដោយ។

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT