តើអ្វីទៅជា Bicycle Kick?

Bicycle Kick ​ត្រូវ​បាន​គេ​ស្គាល់​ជា​ភាសា​អង់គ្លេស​តាម​រយៈ​ឈ្មោះ​បី​គឺ​ Bicycle Kick (ការទាត់ក្បាច់ជិះកង់) Overhead Kick (ការទាត់ពីលើក្បាល) និង​ Scissors Kick (ការ​ទាត់​ក្បាច់កន្ត្រៃ)។

ពាក្យ Bicycle Kick (ការទាត់ក្បាច់ជិះកង់)​ ពិពណ៌នាអំពីសកម្មភាពរបស់ជើងទាំងពីរ និងរាងកាយផុតពីដីស្ថិតនៅពាក់កណ្តាលអាកាស ហើយចុងជើងទាត់បាល់ ដែលស្រដៀងទៅនឹងការជិះកង់។

ការទាត់បែបនេះក៏ត្រូវបានគេហៅម្យ៉ាងទៀតថា Overhead Kick (ការទាត់ពីលើក្បាល)​ដែលសំដៅទៅលើបាល់ដែលត្រូវបានទាត់ពីលើក្បាលកីឡាករខ្លួនឯង

ឬ Scissors Kick (ការ​ទាត់​ក្បាច់កន្ត្រៃ) ដែលឆ្លុះបញ្ចាំងពីចលនារបស់មុខកន្ត្រៃទាំងពីរ ឬជើងទាំងពីរលើកមកទាត់ដំណាលគ្នា។

ពួកយើងសូមបង្ហាញពីការទាត់ក្បាច់ Bicycle Kick នៃបាល់ទាត់សម័យទំនើបខ្លះៗ៖

១.​ Cristiano Ronaldo, Real Madrid ទល់នឹង Juventus

Bicycle Kick

២.​ Wayne Rooney, Manchester United ទល់នឹង Manchester City

៣. Zlatan Ibrahimovic ស៊ុយអែត ទល់នឹង អង់គ្លេស

៤. Gareth Bale, Real Madrid ទល់នឹង Liverpool

៥. Robert Lewandowski, Bayern Munich ទល់នឹង Dynamo Kyiv

៦. ថ្មីៗនេះ Lionel Messi, PSG ទល់នឹង Clermont

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT