តារាវ័យក្មេងរបស់ Man United កីឡាករ Mason Greenwood បង្ហាញខ្លួនដេញរត់ចាប់ឆ្កែនៅតាមផ្លូវ

Greenwood មានវ័យ ២០ឆ្នាំត្រូវបានប៉ូលីសចាប់បាននៅផ្ទះ Cheshire តម្លៃ ៣លានផោនរបស់ពួកគេ ពី​បទ​សង្ស័យ​រំលោភ​សេពសន្ថវៈ និង​គំរាម​សម្លាប់មិត្តស្រីរបស់ខ្លួន តែយ៉ាងណាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ​ ត្រូវបានប៉ូលីសដោះលែងឲ្យនៅក្រៅឃុំ និងបន្តស៊ើបអង្កេតបន្ថែម។តារាវ័យក្មេងរបស់ក្រុម Manchester United កីឡាករ Mason Greenwood បង្ហាញខ្លួននៅខាងក្រៅ និងត្រូវបានគេឃើញរត់ដេញចាប់សត្វឆ្កែដែលចិញ្ចឹមនៅក្នុងផ្ទះ ពេលរត់តាមផ្លូវ។អ្នក​មើល​ម្នាក់​បាន​និយាយ​ថា​៖ “Mason បាន​រក្សា​រូងរាងខាងក្រៅអាក្រក់​បំផុត​ចាប់​តាំង​ពីប៉ូលីស​ចាប់។”

“គាត់​យល់​ឃើញ​ថា​ការ​ចោទ​ប្រកាន់​ដែល​បាន​ធ្វើ​មក​លើ​គាត់​ពិត​ជា​ពិបាក​ក្នុង​ការ​ដោះស្រាយ។”

“​ប៉ុន្តែ​ឪពុក​ម្តាយ​គាត់​នៅ​ក្បែរ​គាត់​គ្រប់​ជំហាន​។”

“ពួកគេទាំងអស់គ្នាកំពុងរង់ចាំប៉ូលីសធ្វើការសម្រេចចិត្ត ហើយប្រសិនបើតុលាការសម្រេចថាគាត់គ្មានកំហុសនោះទេ គាត់អាចព្យាយាម និងបន្តអាជីពបាល់ទាត់របស់គាត់ឡើងវិញ។”

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT