Tuchel ថា​មូលហេតុ​អត់​ដែល​កីឡាករ​រូប​នេះ​យប់មិញ មក​ពី​ក្លឹប​ព្រម​បើក​ផ្លូវ​ឲ្យ​គេ​ចេញ​ហើយ

អ្នកចាត់ការ​លោក Thomas Tuchel បាន​បញ្ជាក់​ជា​ផ្លូវការ ថា​ក្លឹប​បាន​ព្រមព្រៀង​ការ​អនុញ្ញាត​ឲ្យ Marcos Alonso ចាកចេញ​ទៅ​ហើយ បើ​ទោះ​បី​នៅ​សេសសល់​សុពលភាព​កុងត្រា​រយៈ​ពេល ១២ ខែ​ទៀត​ក្តី។ នេះ​ទំនង​ជា​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ទៅ​ចូលរួម នៅ​ក្លឹប Barcelona។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ មាន​ដំណឹង​ថា លោក Xavi Hernandez ជា​គ្រូ​អ្នក​មាន​បុណ្យ​បាន​ទាក់ទង និង​ចង់​បាន​ឲ្យ​ទៅ​ចូលរួម​មុន​ការ​ចាប់ផ្តើម​រដូវ​កាល​ថ្មី។ ទន្ទឹម​នឹង Chelsea ទើប​យក​បាន Marc Cucurella ផង អ៊ីចឹង​រឿងរ៉ាវ Alonso ពិត​ណាស់ ដូច​រក​បាន​អ្នក​ជំនួស​រួចរាល់។

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ បាន​លើក​ឡើង​បន្ទាប់​ការ​យក​ឈ្នះ Everton ១-០ កាល​ពី​យប់​មិញ៖ “រឿង​ហ្នឹង គឺ​ត្រង់ Alonso គេ​ព្យាយាម​ចង់​ចាកចេញ ហើយ​ក្លឹប​ក៏​ព្រម​តាម ដូច្នេះ​វា​គ្មាន​ហេតុផល​អ្វី ត្រូវ​មាន​វត្តមាន​គេ​លើ​ទីលាន​នៅ​ថ្ងៃ​នេះ​ទេ ទាំង​អស់​ជា​រឿង​ត្រឹមត្រូវ​ដែល​យើង​បាន​ធ្វើ”។ បើ​តាម​ចចាមអារ៉ាម​លឺ​ថា Chelsea ទំនង​ចង់​ដាក់​ឈ្មោះ​ខ្សែ​ការពារ​ស្លាប ថែម​លុយ ៧០ លាន​អឺរ៉ូ ដើម្បី​ប្តូរ​យក Frenkie de Jong តែ​ការ​ឆ្លើយតប​បែប​ណា​ពី​សំណាក់​ភាគី​ក្លឹប​អេស្ប៉ាញ យើង​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT