Haaland៖ “អ្នកចាត់ការ Guardiola ទាមទារ​ខ្ពស់ គ្រប់​យ៉ាង​គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន ១០០ ភាគរយ”

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Erling Haaland បាន​បង្ហាញ​ការ​យល់​ឃើញ អំពី​ចំណាត់ការ​អ្នកចាត់ការ​នៅ​ក្លឹប​មេឃ​ខៀវ Man City គឺ​លោក Pep Guardiola ថា​ជា​មនុស្ស​ទាមទារ​លទ្ធផល​ខ្ពស់ ពោល​គ្រប់​យ៉ាង​ត្រូវ​តែ​សម្រេច​ឲ្យ​បាន ១០០ ភាគរយ។ នេះ​ជា​ការ​លើក​ឡើង​មុន​ក្លឹប​ខាង​លើ ត្រូវ​ចូល​ជួប​ម្ចាស់ដី West Ham នៅ​រាត្រី​ថ្ងៃ​អាទិត្យ។

ខ្សែ​ប្រយុទ្ធ​ន័រវែស កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​អ្នក​គាំទ្រ ដោយ​ចង់​ដឹង តើ​គេ​អាច​បើក​គណនី​គ្រាប់​បាល់​នៅ​ជុំ​ដំបូង​បាន​ដែរ​ទេ ពោល​យប់​នេះ ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​មួយ​នៅ Premier League និង​ជា​ការ​ស្នង​តំណែង​បន្ត​ពី​ឪពុក​លោក Alfe Inge ក៏​ធ្លាប់​ជា​អតីត​កីឡាករ​មេឃ​ខៀវ​មួយ​រូប​ដែរ។

ងាក​ទៅ Haaland លើក​ឡើង៖ “Guardiola គាត់​ទាមទារ​ខ្ពស់​ណាស់ គ្រប់​យ៉ាង​គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន ១០០ ភាគរយ មិន​ថា​ក្នុង​ការ​ហ្វឹកហាត់​បែប​ណា លំហាត់​ប្រាណ​បែប​ណា ត្រូវ​តែ ១០០ ភាគរយ​ទាំង​អស់”។

បន្ត​ទៅ​រឿងរ៉ាវ​លោក​ឪពុក កីឡាករ​ខាង​លើ​បន្ត៖ “ឪពុក​ខ្ញុំ​គាត់​ចង់​ឃើញ​បែប​នេះ ចង់​ឃើញ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ អារម្មណ៍​របស់​ខ្ញុំ​ដែល​មាន​ចំពោះ​ក្លឹប ហើយ​អតីតកាល​ក៏​ជា​កម្លាំង​ជំរុញ​ទឹកចិត្ត​ខ្ញុំ​មួយ​ផ្នែក​ដែរ”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT