ហ៊ាន​តែ​ចាញ់​យប់​នេះ Man Utd នឹង​ធ្លាក់​ទៅ​ក្នុង​កំណត់ត្រា​ខកខាន​កើត​មាន ៤៩ ឆ្នាំ

ក្លឹប Man Utd នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប Brighton នៅ​រាត្រី​ម៉ោង ០៨:០០ នាទី​យប់​នេះ ដែល​ជា​ជំនួប​ជុំ​ទី​មួយ​ នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League។ ដ្បិត​វា​ជា​ប្រកួត​ផ្លូវការ​ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag តែ​វា​ក៏​ប្រឈម​ហានិភ័យ​ខ្ពស់ នឹង​ធ្លាក់​ទៅ​ក្នុង​កំណត់ត្រា​អាក្រក់​ខកខាន​កើត​មាន ៤៩ ឆ្នាំ​ផង​ដែរ។

យើង​រំឭក​ទៅ​ចុង​រដូវ​កាល​មុន នៅ​ជុំ​ចុង​ក្រោយ ដឹកនាំ​ដោយ​ Ralf Rangnick ក្លឹប​បាន​ចាញ់ ១-០ ក្រោម​ថ្វី​ជើង Crystal Palace។ ឥឡូវ​បើក​រដូវ​កាល​ថ្មី ជុំ​ដំបូង បើ​ក្លឹប​បន្ត​ចាញ់​ទៀត នោះ​នឹង​ក្លាយ​ជា​ការ​ចាញ់ នៅ​ចុង​និង​បើក​រដូវ​កាល ខកខាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៧៣។

ក្លឹប​ឈ្នះ​ជើង​ឯក ២០ សម័យ​កាល ធ្លាប់​បាន​ចាញ់ Chelsea ១-០ នៅ​ជុំ​ចុង​ក្រោយ​រដូវ​កាល ១៩៧២/៧៣ ហើយ​ចូល​ដល់​រដូវ​កាល​ថ្មី ១៩៧៣/៧៤ ជុំ​ដំបូង​នោះ​ក៏​ចាញ់ Arsenal ៣-០ ថែម​ទៀត។ អ៊ីចឹង​ចាំ​មើល​យប់​នេះ តើ​ក្លឹប​អាច​ឆ្លង​ផុត​កំណត់ត្រា​ខាង​លើ​ដែរ​ឬ​ក៏​យ៉ាង​ណា?

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT