របៀបដែល Man United រៀប Line-up ជាមួយ​ Cristiano Ronaldo ទល់នឹង Brighton យប់នេះ

Erik ten Hag ប្រឈមមុខនឹងបញ្ហាដ៏ធំជាមួយ Cristiano Ronaldo នៅពេលគាត់ជ្រើសរើស១១នាក់ដំបូងរបស់ Manchester United។

ព័ត៌មានអំពីអនាគតរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ បានគ្របដណ្ដប់លើរដូវដោះដូរកីឡាកររបស់បិសាចក្រហមទាំងមូល បន្ទាប់ពីគាត់បានជ្រើសរើសមិនចូលរួមការប្រកួតមិត្តភាពទេសចរណ៍មុនបើករដូវកាលរបស់ពួកគេ។ក្រោយមកគាត់បានត្រលប់ទៅហ្វឹកហាត់វិញ ហើយបានបង្ហាញខ្លួនក្នុងការប្រកួតស្មើ ១-១ កាលពីចុងសប្តាហ៍មុនជាមួយ Rayo Vallecano ប៉ុន្តែគាត់បានខឹងលោក Ten Hag ដែលបានប្តូរគាត់ចេញនៅតង់ទី២ និងបានចាកចេញពី Old Trafford មុនពេលការប្រកួតបានបញ្ចប់។

Ronaldo វ័យ ៣៧ឆ្នាំប្រហែលជាស្ថិតនៅកៅអីបម្រុងនៅពេលដែលប៉ះ Brighton នៅទឹកដី Old Trafford នារាត្រីនេះ។ប៉ុន្តែបន្ទាប់ពីមានព័ត៌មានថា Anthony Martial មានរបួសសរសៃពួរមិនទាន់ជាសះស្បើយ CR7 ប្រហែលជាទំនងត្រូវចាប់ផ្តើម១១នាក់ដំបូង ជំនួសកន្លែង Martial។​

ម៉្យាងទៀត Marcus Rashford អាចត្រូវបានដាក់លេងនៅតំបន់ណ្តាល បើទោះបីជាគាត់មានទម្លាប់លេងនៅតំបន់ខាងឆ្វេងក៏ដោយ។

ដោយ Dean Henderson បានចាកចេញទៅកាន់ Nottingham Forest នោះ David de Gea នឹងចាប់ផ្តើមដំបូង។

Raphael Varane អាចចាប់ដៃគូជាមួយ Harry Maguire នៅខ្សែការពារកណ្តាល ក្នុងនោះផងដែរ Ten Hag នឹងត្រូវដោះស្រាយអ្វីតួនាទីជាមួយកីឡាករចំណូលថ្មី Lisandro Martinez។

កីឡាករអាហ្សង់ទីន​អាច​មាន​តួនាទី​ជំនួស​ Varane ឬ​ក៏​ត្រូវ​បាន​ជ្រើស​រើស​នៅ​ខ្សែ​ការពារ​ឆ្វេង​មុន​ Luke Shaw និង Tyrell Malacia។

ជាមួយនឹង United ព្យាយាមមិនប្រើប្រាស់ Aaron Wan-Bissaka ដូច្នេះកីឡាករ Diogo Dalot ទំនងជាអាចទទួលបានតំណែងជាខ្សែការពារស្តាំ។

នេះជា Line-up ដែលអាចរៀបឲ្យលេងនារាត្រីនេះ

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT