CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម The Red Eagle FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ The Red Eagle FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

The Red Eagle FT ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងរយៈ ៥ ឆ្នាំ​មកហើយ និងមានសមាជិកសរុប ២២ នាក់។ តំណាងក្រុម យុវជន ចិត្ត ពិសិដ្ឋ បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនរបស់យេីង ចូលរួមលេងកីឡាអោយបានច្រេីន ហើយប្រកាន់ខ្ជាប់ពាក្យ លេងកីឡាដើម្បីសុខភាព បង្កើតមិត្តភាព រួចមិនត្រូវយកអំពើហិង្សាមកដាក់មុខនោះទេ ជារួមទៅលើទីលានប្រកួត ចូរប្រកាន់គោលជំហរនៃភាពអត់ធ្មត់ និងសីលធម៌ជានិច្ច។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

តំណាងឲ្យក្រុមទាំងមូល ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់ជាសំលៀកបំពាក់ដល់ក្រុមរបស់ខ្ញុំ និងសូមជូនពរដល់ក្រុមការងារទាំងអស់ឲ្យមានសុខភាពល្អ ក៏ដូចជាទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT