CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម ៣០កុម្ភៈ

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ ៣០កុម្ភៈ។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

៣០កុម្ភៈ ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងរយៈជាងកន្លះឆ្នាំ​មកហើយ និងមានសមាជិកសរុប ២០ នាក់។ តំណាងក្រុម បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនរបស់យេីង ចូលរួមលេងកីឡាអោយបានច្រេីន ហើយជៀសឆ្ងាយពីគ្រឿងញៀន រួចសម្រាប់បណ្តាយុវជន ដែលគាត់មានចិត្តស្រលាញ់វិស័យបាល់ទាត់ពិតប្រាកដ គួរស្វែងរកទទួលបានការហ្វឹកហាត់ត្រឹមត្រូវចេញពីអ្នកអាជីព ដើម្បីឆ្ពោះទៅការចាប់ឱកាសធំណាមួយ ជួនពេលវិស័យមួយនេះ កំពុងតែមានការរីកចម្រើនខ្លាំងក្នុងប្រទេសកម្ពុជាយើង។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

តំណាងឲ្យក្រុមទាំងមូល ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់ជាសំលៀកបំពាក់ដល់ក្រុមរបស់ខ្ញុំ និងសូមជូនពរដល់ក្រុមហ៊ុនទាំងមូល ឲ្យទទួលបានការគាំទ្រកាន់តែច្រេីនឡើងបន្ថែមពីអតិថិជន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT