ផ្លូវការ Chelsea ទិញបានខ្សែការពារ Cucurella ហើយតម្លៃខ្លួន៦០លានផោន

ក្រុមតោខៀវ Chelsea បានចុះកុងត្រាយកខ្សែការពារ Marc Cucurella ពីក្រុម Brighton មករួមក្រុមហើយក្នុងតម្លៃខ្លួន៦០លានផោន ជាមួយកុងត្រារយៈពេល៦ឆ្នាំ។

កីឡាករខាងលើនេះមានក្លឹបច្រើនចង់បាន ហើយក្រុម Manchester City ឯណោះវិញក៏ប្រជែងជាមួយក្រុម Chelsea ដែរ។ តែចុងបញ្ចប់ ក្រុមរបស់លោក Thomas Tuchel ជាអ្នកធ្វើបានសម្រេច ដោយហ៊ានដល់តម្លៃខ្លួន៦០លានផោនឯណោះ។ ដោយតម្លៃនេះ ជាតម្លៃបំបែកកំណត់ត្រាលក់បានថ្លៃបំផុតរបស់ក្រុមមួយនេះហើយ។

រំលឹកថាកីឡាករវ័យ២៤ឆ្នាំខាងលើនេះ ជាយុវជនរបស់ក្រុម FC Barcelona និងបានជាប់ជម្រើសជាតិអេស្ប៉ាញផងដែរ។ កន្លងទៅ រូបគេក៏បានលេងក្នុងឈុត U23 ដែលអេស្ប៉ាញឈ្នះមេដាយប្រាក់ក្នុងព្រឹត្ដិការណ៍អូឡាំពិកនៅទីក្រុងតូក្យូផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT