Arsenal បើករដូវកាលបានល្អ យកឈ្នះ Crystal Palace ២-០

ក្រុមកាំភ្លើងធំ Arsenal បានបើករដូវកាលថ្មីបានល្អមែនទែន ដោយយកឈ្នះលើក្រុម Crystal Palace បានក្នុងលទ្ធផល ២-០ ពានរង្វាន់ English Premier League ។

ត្បិតតែលេងក្រៅដីមែន ប៉ុន្តែគេសង្កេតឃើញថាក្រុម Arsenal មានប្រៀបនិងរៀបចំបានយ៉ាងល្អ។ ពួកគេបានរកគ្រាប់បាល់នាំមុខនៅនាទី២០ ដោយកីឡាករ Martinelli ក្រោយទទួលបានការបញ្ជូនពីសំណាកកីឡាករ Zinchenko។ ខណៈដែលគ្រាប់ទី២កើតឡើងនៅនាទី៨៥ ដែលជាការធ្វើឱ្យចូលទីខ្លួនឯងរបស់កីឡាករ Guehi ។ ចប់ការប្រកួត ក្រុម Arsenal បានយកឈ្នះក្នុងលទ្ធផល ២-០ ។

លោក Mikel Arteta បាននិយាយក្រោយចប់ការប្រកួតថាក្រុមរបស់លោកហាក់ដូចជាស្រែកឃ្លានជ័យជម្នះមែនទែននារដូវកាលនេះ។ លោកបានចាប់អារម្មណ៍រឿងនេះតាំងពីលេង Pre Season មកម្ល៉េះ ហើយក៏សង្ឃឹមនឹងបន្ដទៅសម្រាប់ប្រកួតខាងមុខទៀតដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT