រុស្ស៊ី ចាប់ខ្លួនកីឡាការិនីអាមេរិក Brittney Griner ដាក់គុក៩ឆ្នាំ

រុស្ស៊ី ចាប់ខ្លួនកីឡាការិនីអាមេរិក Britប្រទេសរុស្ស៊ី បានសម្រេចឃាត់ខ្លួនកីឡាការិនីបាល់បោះអាមេរិក Brittney Griner ឱ្យជាប់គុករហូតដល់ទៅ៩ឆ្នាំឯណោះ ពីបទជួញដូរគ្រឿងញៀន។

កីឡាការិនី Brittney Griner នេះត្រូវបានប៉ូលិសរុស្ស៊ីឃាត់ខ្លួនតាំងពីខែកុម្ភៈដើមឆ្នាំ២០២២នេះមកម្ល៉េះ ដោយកាលនោះរូបគេធ្វើដំណើរចូលទឹកដីរុស្ស៊ីដើម្បីទៅលេងឱ្យក្លឹបអាជីពUMMC Ekaterinburg កន្លែងដែលនាងចាត់ទុកថាជាផ្ទះទី២បន្ទាប់ពីទឹកដីអាមេរិក។ តែដល់ព្រមានក៏ស្រាប់តែប៉ូលិសឆែកកាបូបឃើញមាន Vape និងទឹកថ្នាំ ដែលបណ្ដាលឱ្យមានការចាប់ខ្លួនតែម្ដង និងចោទប្រកាន់ជួញដូរសារធាតុញៀន។

ក្រោយពីធ្វើការវិនិច្ឆ័យជាច្រើនដងមក នៅពេលនេះតុលាការរុស្ស៊ីបានចេញសេចក្ដីសម្រេចតែម្ដងដោយដាក់គុកដល់ទៅ៩ឆ្នាំឯណោះ។ ការសម្រេចនេះដែរ ក៏បានធ្វើឱ្យអាមេរិកខឹងមែនទែន មានទាំងលោក Joe Biden ផងដែរ។ ប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថាការកាត់ក្ដីនេះមិនអាចទទួលយកបានទេ ហើយលោកនឹងប្រឹងប្រែងដើម្បីជួយBrittney Griner ត្រលប់មកទឹកដីអាមេរិកវិញឱ្យបាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT