Zidane ​៖ ​ខ្ញុំ​មិន​ស្ដាយ​ចំពោះ​ការ​ចាញ់ ​ដែល​ខ្ញុំ​ដាក់​កីឡាករ​ថ្មី​ៗ ​៨​នាក់​នោះ​ទេ

ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Sevilla ​ក្នុង​លទ្ធផល ៣-២ ​កាល​ពី​យប់មិញ​នេះ ​ក្នុង​ពាន​រង្វាន់ La Liga ។

ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​គេ​ឃើញ​ថា​ក្រុម Real Madrid ​បាន​ដាក់​កីឡាករ​ក្មេង​ៗ​ចូល​លេង​ច្រើន​ជាង​ពាក់​កណ្ដាល​ក្រុម​ទៅ​ហើយ។ ​ដោយ​នេះ​ជា​​យុទ្ធសាស្ត្រ​មួយ​សម្រាប់​លោក Zidane ​ដែល​មាន​ទំនុក​ចិត្ត​ចំពោះ​កូន​ក្រុម ​និង​ទុក​កីឡាករ​សំខាន់​ខ្លះ​ដើម្បី​ត្រៀម​លេង UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ។

លោក Zidane ​បាន​និយាយ​ក្រោយ​ចាញ់​ក្រុម Sevilla ​ថា​៖ “នេះ​ជា​ក្រុម​ទី​២ ​ដែល​ខ្ញុំ​បាន​រៀប​ទុក ​និង​មាន​ទំនុក​ចិត្ត​លើ​ពួកគេ។ ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ក្នុង​ការ​ដាក់​ឱ្យ​ពួកគេ​លេង​ឡើយ។ នៅ​សល់​២​ប្រកួត​ទៀត ​ហើយ​នេះ​ជា​ឱកាស​សម្រាប់​ពួកគេ​បាន​លេង បញ្ចេញ​សមត្ថភាព។ ខ្ញុំ​ដឹង​ពួកគេ​លេង​បាន​តិច​ណាស់​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​ធ្វើ​បាន​ល្អ​ដោយ​អាច​រក​បាន​គ្រាប់​បាល់​ដែរ”។

Real Madrid ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង La Liga ​ដោយ​មាន​៧២​ពិន្ទុ ​ស្រប​ពេល​ក្រុម​លេខ​៤ Valencia ​មាន​៦៧​ពិន្ទុ។ ​ការ​ប្រកួត​នៅ​សល់​២​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល ​ហើយ​តាម​លទ្ធផល​នេះ Real Madrid ​មាន​កៅអី​លេង UCL ​ឆ្នាំ​ក្រោយ​រួ៏ច​ជា​ស្រេច​ហើយ៕

  • Zidane ​៖ ​ខ្ញុំ​មិន​ស្ដាយ​ចំពោះ​ការ​ចាញ់ ​ដែល​ខ្ញុំ​ដាក់​កីឡាករ​ថ្មី​ៗ ​៨​នាក់​នោះ​ទេ