Mane ៖ច្បាស់ណាស់យើងនឹងយកឈ្នះ Liverpool បើប៉ះគ្នានៅ UCL

ខ្សែ​ប្រយុទ្ធ Sadio Mane ​បាន​អះអាង​ថា​ប្រសិន​បើ​ក្រុម Bayern Munich ​ប៉ះ​ក្រុម Liverpool ​នៅ​ពាន​រង្វាន់ UEFA Champions League ​នោះ​ក្រុម​របស់​ខ្លួន​នឹង​អាច​យក​ឈ្នះ​បាន​មិន​ខាន។

Mane ​បាន​ចាកចេញ​ពី​ក្រុម Liverpool ​មក​លេង​ឱ្យ​ក្រុម Bayern Munich ​វិញ​នា​រដូវ​កាល​ថ្មី​នេះ ដោយ​មាន​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ។ ​មក​លេង​នៅ​អាល្លឺម៉ង់​នេះ​ដែរ Mane ​ទទួល​បាន​ការ​ផ្ដល់​ទំនុក​ចិត្ត​ខ្លាំង ​ហើយ​ក៏​សាមី​ខ្លួន​ធ្វើ​បាន​ល្អ​ផង​ដែរ ​ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​មក​នេះ ​ដោយ​រក​គ្រាប់​បាល់​ជួយ​ក្រុម​បាន។ ​ដោយ​ឡែក​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​គេ​ក៏​មាន​គោលដៅ​ដើម្បី​យក​ពាន​រង្វាន់​មក​ឱ្យ​ក្លឹប​ផង​ដែរ ​ជា​ពិសេស​នៅ​ក្របខណ្ឌ UEFA Champions League​។

​កីឡាករ​សេណេហ្គាល់​បាន​អះអាង​បន្ថែម​ថា​នៅ​ពាន​រង្វាន់ UCL ​នេះ​សុទ្ធ​តែ​ក្រុម​មាន​សមត្ថភាព​ទើប​អាច​ចូល​លេង​បាន។ ​មួយ​វិញ​ទៀត ​ក្រុម Bayern Munich ​របស់​ខ្លួន​ក៏​អាច​មាន​ឱកាស​បាន​ជួប​ក្រុម Liverpool ​ដែល​ជា​ក្រុម​អតីត​របស់​គេ​ផង​ដែរ។ តែ​បើ​សិន​ជា​វា​កើត​ឡើង​មែន ​នោះ​ច្បាស់​ណាស់ Mane ​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​យក​ឈ្នះ​ជើង​ខ្លាំង​របស់​អង់គ្លេស​បាន៕

 

​https://www.dailymail.co.uk/sport/football/article-11082385/Sadio-Mane-wont-hold

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT