Braithwaite ថាទាល់តែបានប្រាក់ខែពេញសិន ទើបចាកចេញពី Barcelona

ខ្សែប្រយុទ្ធ Martin Braithwaite បានអះអាងថាខ្លួននឹងមិនចាកចេញពីក្រុម FC Barcelona នោះទេ ប្រសិនបើគេមិនទទួលបានប្រាក់ឈ្នូលនៃកុងត្រាដែលនៅសល់របស់ខ្លួនដល់ឆ្នាំ២០២៤ទេនោះ។

Braithwaite ជាខ្សែប្រយុទ្ធដែលក្រុម Barcelona នាំយកមកពីក្រុម Leganes នៅឆ្នាំ២០២០ ហើយចុះកុងត្រាគេដល់ឆ្នាំ២០២៤ឯណោះ។ កីឡាករដាណឺម៉ាករូបនេះ មិនសូវមានឱកាសលេងទេក្រោមការដឹកនាំរបស់លោក Xavi ហើយក៏ស្ថិតក្នុងបញ្ជីត្រូវលក់ចេញផងដែរ។ តែប្រភពជាច្រើនបានអះអាងថារូបគេមិនព្រមទៅណាឡើយ ប្រសិនបើមិនទទួលបានតម្លៃពលកម្មដែលនៅសល់ក្នុងកុងត្រាទេ។

ការមិនព្រមចេញរបស់ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ នឹងធ្វើឱ្យរាំងស្ទះច្រើនក្នុងដំណើរចុះបញ្ជីឈ្មោះកីឡាករថ្មីរបស់ក្រុម FC Barcelona ក្នុងក្របខណ្ឌ La Liga ។ ស្របពេលខ្សែប្រយុទ្ធមួយចំនួនទៀតដែលស្ថិតក្នុងបញ្ជីលក់ចេញដែរនោះ ក៏មិនទាន់ព្រមចាកចេញដូចគ្នា ដូច Depay អីជាដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT