Azpilicueta ចុះកុងត្រាលេងឱ្យក្រុម Chelsea ២ឆ្នាំទៀត

នៅទីបំផុត Cesar Azpilicueta បានសម្រេចមិនទៅលេងឱ្យក្រុម FC Barcelona ទេ ដោយសុខចិត្តបន្ដកុងត្រាថ្មីនៅក្រុម Chelsea ២ឆ្នាំទៀត។

កីឡាករអេស្ប៉ាញដែលនឹងឈានដល់វ័យ៣៣ឆ្នាំនៅដំណាច់ខែនេះ គឺជាកីឡាករម្នាក់ដែលលោក Xavi អ្នកចាត់ការក្រុម Barcelona ចង់បានបំផុតមករួមក្រុម។ តែយ៉ាងណាមិញ ការចរចាហាក់មិនបានសម្រេចនោះទេ ដោយក្រុម Chelsea ក៏ចង់ទុកប្រធានក្រុមរបស់ខ្លួនផងដែរ។ រហូតមកដល់ពេលនេះ ក៏ស្រាប់តែរូបគេសម្រេចចិត្តបន្ដកុងត្រាថ្មីដែលមានដល់២ឆ្នាំទៀតតែម្ដង បញ្ចប់ការចង់បានរបស់ក្រុម FC Barcelona ។

កន្លងមក ក្រុម Barcelona បានដាក់សំណើរទិញនិងដោះដូរបន្ថែមកីឡាករជាច្រើននាក់ដែរ តែនៅមិនអាចបញ្ចុះបញ្ចូលក្រុមតោខៀវបានសម្រេចឡើយ។ Azpilicueta នេះចូលលេងឱ្យក្រុម Chelsea តាំងពីឆ្នាំ២០១២មកម្ល៉េះ រហូតមកដល់បច្ចុប្បន្នជាង១០ឆ្នាំមកហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT