Renato Sanches ចុះកុងត្រាជាមួយក្រុម PSG រយៈពេល៥ឆ្នាំ

Renato Sanches បានសម្រេចចិត្តផ្លាស់មកលេងនៅក្រុម PSG ជាមួយកុងត្រាដល់ទៅ៥ឆ្នាំឯណោះ បន្ទាប់ពីចាកចេញពីក្រុម Lille ។

កីឡាករវ័យ២៤ឆ្នាំនេះរកបាន៦គ្រាប់ក្នុងការបង្ហាញខ្លួន៩០ប្រកួតឱ្យក្រុម Lille គិតចាប់តាំងពីឆ្នាំ២០១៩មក។ កីឡាករព័រទុយហ្គាល់រូបនេះ សម្រេចចិត្តមកលេងនៅក្រុម PSG ក៏ព្រោះតែរូបគេធ្លាប់ធ្វើការជាមួយអ្នកចាត់ការChristophe Galtier ម្ដងមកហើយ អំឡុងពេលលោកដឹកនាំក្រុម Lille ដែរនៅឆ្នាំ២០២១កន្លងទៅ។

Sanchez នឹងក្លាយជាកីឡាករទី៤ដែលក្រុម PSG នាំចូលបន្ទាប់ពីខ្សែប្រយុទ្ធ Hugo Ekitike ដែលខ្ចីជើងពីក្រុម Reims មក ខ្សែបម្រើ Vitinha ទិញពី Porto មកងនិងខ្សែការពារបារាំង Nordi Mukiela ពីក្រុម RB Leipzig មក៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT