បញ្ចប់ក្តីសង្ឃឹម Barcelona ប្រធានក្រុមតោខៀវ Cesar Azpilicueta បន្តកុងត្រាជាមួយ Chelsea រយៈពេល ២ឆ្នាំ

ប្រធានក្រុម Chelsea កីឡាករ Cesar Azpilicueta បានបន្តកុងត្រាថ្មីរយៈពេល ២ឆ្នាំទៀតក្នុងការស្នាក់នៅទីក្រុងឡុងដ៍ភាគខាងលិច ដែលបញ្ចប់ក្តីសង្ឃឹមរបស់ក្លឹប Barcelona ដែលចង់បានកីឡាករវ័យ ៣១ឆ្នាំរូបនេះទៅទឹកដី Camp Nou។ ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបានចូលរួមជាមួយ Chelsea ពី Marseille ក្នុងឆ្នាំ២០១២ ហើយបានជួយក្លឹបឈ្នះពានរង្វាន់ធំៗដូចជា Champions League ឆ្នាំ២០២១ និង Club World Cup ២០២២​។ក្រោយចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល ២ឆ្នាំ Azpilicueta បាននិយាយថា៖

“ខ្ញុំពិតជារីករាយក្នុងការបន្តស្នាក់នៅ Chelsea ដែលជាផ្ទះរបស់ខ្ញុំ។ វាមានរយៈពេលជិត ១០ឆ្នាំហើយចាប់តាំងពីខ្ញុំបានមកដល់ និងចូលរួមក្លឹបដំបូង ដូច្នេះខ្ញុំពិតជាមានអារម្មណ៍ស្រលាញ់ ហើយខ្ញុំពិតជារំភើបសម្រាប់គម្រោងថ្មីដែលយើងមាននៅក្នុងដៃ។Thomas Tuchel with Chelsea defender Cesar Azpilicuetaការសម្រេចចិត្តរបស់ Azpilicueta ក្នុងការប្តេជ្ញាចិត្តជាមួយ Chelsea នឹងបង្ហាញពីការជំរុញដ៏សំខាន់មួយដល់ Tuchel ដោយក្រុមតោខៀវនៅតែបន្តផ្លាស់ប្តូរទម្រង់ទាំងការពារ និងក្រុមទាំងមូលរបស់ពួកគេ។ការមកដល់របស់ Kalidou Koulibaly បន្ថែមគុណភាពពិតប្រាកដដែលរឹងដូចដែកថែបនៅតំបន់ការពារកណ្តាល ប៉ុន្តែការដឹកនាំដោយ Azpilicueta ដែលសំបូរបទពិសោធន៍នៅ Premier League នៅតែជាផ្តល់ភាពជឿជាក់ និងទំនុកចិត្តខ្ពស់ដល់លោក Tuchel។CHELSEA | Oficial: Koulibaly es del Chelsea - AS.com

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT