CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម SMILE SPORT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ SMILE SPORT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

SMILE SPORT ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងរយៈពេល ៤ ឆ្នាំ​មកហើយ។ តំណាងក្រុម បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនរបស់យេីង ចូលរួមលេងកីឡាអោយបានច្រេីន នៅពេលដែលទំនេរ ពីការសិក្សា ឬការងារ ក៏ដូចជា ចូលរួមលេីកស្ទួយវិស័យកីឡាជាតិទាំងអស់គ្នា ខណៈចំពោះក្រុមរបស់ខ្ញុំមិនមានគោលដៅអ្វីទេ ប៉ុន្តែគឺក្រុមរបស់ខ្ញុំបង្កេីតឡេីង ដេីម្បីកៀរគរយុវជនរបស់យេីងងាកមកលេងកីឡា និងដេីម្បីបំផុសអំពីកីឡា តែយ៉ាងណាពេលទៅមុខ ក៏យើងមានគោលដៅ ចង់លេងពានរង្វាន់ពាក់កណ្តាលអាជីព បេីសិនជាពួកយេីងមានថវិកាគ្រប់គ្រាន់ ជាពិសេសកំឡុងពេលនេះគឺពួកយេីងត្រូវការម្ចាស់ឧបត្ថម្ភនានា។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

តំណាងឲ្យក្រុមទាំងមូល ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់ជាសំលៀកបំពាក់ដល់ក្រុមរបស់ខ្ញុំ និងសូមជូនពរដល់ក្រុមហ៊ុនទាំងមូល ព្រមទាំងក្រុមការងារទទួលបានការគាំទ្រកាន់តែច្រេីន និងមានសុខភាពល្អ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT