អ្នកចាំទីជើងចាស់ AC Milan និងគ្រូបង្វឹកអ្នកចាំទីរបស់ Real Madrid ទទួលមរណៈភាព

អតីតអ្នកចាំទីដ៏ឆ្នើមរបស់ AC Milan កីឡាករ Villiam Vecchi ដែលក៏ជាផ្នែកមួយនៃក្រុមលោក​ Carlo Ancelotti ក្នុងនាមជាគ្រូបង្វឹកអ្នកចាំទីនៅ Real Madrid បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងជន្មាយុ ៧៣ឆ្នាំ។អ្នកគាំទ្រ Real Madrid នឹងចងចាំគាត់ជានិច្ចក្នុងនាមជាគ្រូបង្វឹកអ្នកចាំទីក្នុងរដូវកាល La Decima ឆ្នាំ២០១៤ ដែលជាឆ្នាំដែលគាត់ត្រូវដោះស្រាយការប្រកួតប្រជែងរវាង Diego Lopez និង Iker Casillas។

គាត់គឺជាម្ចាស់គំនិតដែលថា Lopez គួរតែលេងនៅ LaLiga Santander ដោយឡែក Casillas ស្ថិតនៅចន្លោះរវាងតំណែងក្នុងការប្រកួត Copa del Rey និង Champions League។

គំនិតនោះបានបញ្ចប់ទៅដោយជោគជ័យ ដោយ Real Madrid បានឈ្នះទាំងពានរង្វាន់ Copa del Rey និង Champions League ខណៈពេលដែលកំពុងប្រជែងដណ្តើមពាន LaLiga Santander រហូតដល់ការប្រកួតចុងក្រោយថែមទៀត។Vecchi បានហ្វឹកហាត់ជាអ្នកចាំទីនៅសាលា AC Milan ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ១៩៦៧។

គាត់គឺជាផ្នែកមួយនៃក្រុមដំបូងសម្រាប់ ៧រដូវកាល ដោយបានឈ្នះពានរង្វាន់ Serie A, Coppa Italia មួយ, Supercoppa Italiana, Cup Winners’ Cups ចំនួនពីរ និង Intercontinental Cup។

ក្នុងនាមជាគ្រូបង្វឹកអ្នកចាំទី Vecchi បានធ្វើការនៅ AC Milan, Reggiana, Parma និង Juventus ក៏ដូចជា Real Madrid។

ប្រភព៖ បរទេស

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT