ការប្រកួត UEFA Super Cup រវាង Real Madrid និង Frankfurt នឹងប្រើបច្ចេកវិទ្យាចាប់បាល់ Offside ពាក់កណ្តាលស្វ័យប្រវត្តិ

បច្ចេកវិទ្យា Semi-Automated Offside នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងការប្រកួត UEFA Super Cup នៅសប្តាហ៍ក្រោយរវាង Real Madrid និង Eintracht Frankfurt មុនពេលដាក់ឲ្យប្រើប្រាស់នៅ Champions League រដូវកាលនេះ។ប្រព័ន្ធថ្មីដែលត្រូវបានអនុម័តរួចរាល់ដោយ FIFA សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា ដំណើរការដោយប្រព័ន្ធកាមេរ៉ាឯកទេសដែលអាចតាមដាន ២៩ចំណុចរាងកាយផ្សេងគ្នាក្នុងកីឡាករម្នាក់។

ប្រធានអាជ្ញាកណ្តាល UEFA លោក Roberto Rosetti បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “UEFA កំពុងស្វែងរកដំណោះស្រាយបច្ចេកវិទ្យាថ្មីៗជានិច្ច ដើម្បីកែលម្អការប្រកួត និងគាំទ្រដល់ការងាររបស់អាជ្ញាកណ្តាល។FIFA ប៉ាន់ប្រមាណថា បច្ចេកវិទ្យានេះនឹងជួយកាត់បន្ថយពេលវេលាក្នុងការសម្រេចចិត្តលើការចាប់បាល់ Offsides ជាមធ្យម ៧០វិនាទី ដោយប្រៀបទៅនឹងការពិនិត្យវីដេអូបច្ចុប្បន្ន ថយចុះមកនៅចន្លោះពី ២០ ទៅ ២៥វិនាទី។

Semi-automatic offside technology introduced in this season's Champions  League to be used next WEEK | Daily Mail Online

អ្វីដែលសំខាន់នោះ FIFA មានបំណងចង់បង្ហាញអ្នកទស្សនាក្នុងពហុកីឡដ្ឋាន និងអ្នកទស្សនានៅតាមផ្ទះនូវរូបភាព 3D នៃការសម្រេចចិត្ត ភាគច្រើនទំនងជានៅបង្ហាញនៅពេលម៉ោងសម្រាកបន្ទាប់ បន្ទាប់ពីហេតុការណ៍។

ប្រភព៖ Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT