Ten Hag មិនសប្បាយចិត្តចំពោះកីឡាករ Man Utd ដែលដើរចេញមុនចប់ការប្រកួត

លោក Erik ten Hag ​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ចំពោះ​ករណី​ដែល​មាន​កីឡាករ Manchester United ​ដើរ​ចេញ​ពី​ទីលាន ទាំង​ដែល​ការ​ប្រកួត​ទល់ Rayo ​នៅ​មិន​ទាន់​បញ្ចប់​ផង​នោះ។

​រំលឹក​ថា​ការ​ប្រកួត​មិត្តភាព​ចុង​ក្រោយ​របស់​បិសាច​ក្រហម​នៅ​ទឹក​ដី Old Trafford ​ទល់​ក្រុម Rayo ​កន្លង​ទៅ​នេះ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា ១-១។ ​តែ​អ្វី​ដែល​កើត​ឡើង​ក្រៅ​ពី​ការ​ប្រកួត​នោះ​គឺ​មាន​កីឡាករ Man Utd ​មួយ​ចំនួន ​មាន​ទាំង Cristiano Ronaldo ​ផង​នោះ បាន​ដើរ​ចេញ​ពី​ទីលាន​ទាំង​ដែល​ការ​ប្រកួត​នៅ​មិន​ទាន់​បញ្ចប់​ផង។ ​រឿង​នេះ​គឺ​អ្នក​គាំទ្រ​ជា​អ្នក​ថត​បាន​ផ្ទាល់​តែ​ម្ដង ​ពេល Ronaldo ​ស្ពាយ​កាតាប​ដើរ​ចាកចេញ​ទៅ។

​ទាក់ទង​ទៅ​នឹង​សកម្មភាព​បែប​នេះ​ដែរ ​លោក Ten Hag ​បានអះអាង​ថា​វា​ជា​រឿង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ អាកប្បកិរិយា​របស់​កីឡាករ​គ្រប់​គ្នា​គឺ​ជា​រឿង​សំខាន់ ​ហើយ​ក៏​ត្រូវ​តែ​ផ្ដល់​ការ​គោរព​ទៅ​ដល់​ដៃ​គូ​ប្រកួត​ផង​ដែរ។ គ្រប់​គ្នា ​ត្រូវ​តែ​នៅ​រហូត​ដល់​ចប់​ការ​ប្រកួត ​ដើម្បី​ជា​ការ​ចូល​រួម​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT